ព័ត៌មានជាតិ
រោងចក្រ សហគ្រាស ១៧ រងគ្រោះដោយជំនន់ទឹកភ្លៀង ប៉ះពាល់កម្មករនិយោជិត ជិត ៨ ពាន់នាក់
គិតត្រឹមថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៣ នេះ មានរោងចក្រ សហគ្រាស ចំនួន ១៧ នៅតាមរាជធានី-ខេត្ត ចំនួន ៤ បានរងគ្រោះដោយសារជំនន់ទឹកភ្លៀងបណ្ដាលឲ្យប៉ះពាល់ដល់កម្មករនិយោជិតប្រមាណជិត ៨ ពាន់នាក់។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ១៩ តុលានេះថា ជំនន់ទឹកភ្លៀងបានបណ្តាលឲ្យរោងចក្រសហគ្រាសចំនួន ១៧ ទឹកលិច មានកម្មករ និយោជិត សរុប ៧៧២០ នាក់ ស្រី ៥០០៦ នាក់ នៅរាជធានីភ្នំពេញ, ខេត្តកំពង់ស្ពឺ, និងខេត្តតាកែវក្នុងនោះរួមមាននៅតំបន់សួនឧស្សាហកម្មវីលសុន ស្ថិតនៅសង្កាត់កំបូល ខណ្ឌកំពូល រាជធានីភ្នំពេញ មានរោងចក្រសចំនួន ៤ ស្មើនឹងកម្មករនិយោជិតសរុប ២២១២ នាក់ ស្រី ១៧៥២ នាក់ ដែលបានលិចទឹកជុំវិញរោងចក្រ ប៉ុន្តែចូលធ្វើការធម្មតាវិញ។

ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានរោងចក្រសរុបចំនួន ១០ រោងចក្រ ស្មើនឹងកម្មករនិយោជិតសរុប ៤៧៤៧ នាក់ ស្រី ២៧២៩ នាក់ ដោយ ១ រោងចក្រ បានលិចទឹកចូលដល់អគារផលិតកម្ម និង ១ រោងចក្រ បានលិចទឹកជុំវិញរោងចក្រ ក្នុងនោះរោងចក្រចំនួន ៧ ចូលធ្វើការធម្មតាវិញ។ រោងចក្រចំនួន ១ គ្រោងនឹងបើកចូលធ្វើការវិញនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៣ មានកម្មករនិយោជិតសរុប ៧៦៨ នាក់ ស្រី ៦២៤ នាក់។ រោងចក្រចំនួន ២ ស្ថិតនៅក្នុងការព្យួរកិច្ចសន្យា ការងារដែលគ្រោងនឹងបើកដំណើរការវិញនៅពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ ២០២៣ មានកម្មករនិយោជិតសរុប ១៧០៥ នាក់ ស្រី ១២៣០ នាក់។

ចំណែកស្រុកបាទី ខេត្តតាកែវ មានរោងចក្រសរុបចំនួន ៣ រោងចក្រ ស្មើនឹងកម្មករនិយោជិតសរុប ៧៦១ នាក់ ស្រី ៥២៥ នាក់ ដោយ ២ រោងចក្រ បានលិចទឹកចូលដល់អគារផលិតកម្ម និង ១ រោងចក្របានលិចទឹកជុំវិញរោងចក្រដែលគ្រោងនឹងបើកចូលធ្វើការវិញនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៣។

លោកបានបន្តថា នាយកដ្ឋានអធិការកិច្ចការងារ នឹងបន្តសហការជាមួយមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គភាពពាក់ព័ន្ធ ដើម្បីបន្តតាមដានស្ថានភាពទឹកជំនន់ និងចាត់វិធានការណែនាំបង្ការមុនការបើកដំណើរការសហគ្រាស គ្រឹះស្ថានឡើងវិញ ស្របតាមសេចក្ដីណែនាំលេខ 090/23 ចុះថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៣ ស្តីពីវិធានការសុវត្ថិភាព និងសុខភាពការងារ សម្រាប់កម្មករ និយោជិត ក្នុងករណីមានគ្រោះជំនន់ទឹកភ្លៀង៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


