Connect with us

ព័ត៌មានជាតិ

អង្គការ​AHF នឹង​រៀបចំ​ទិវា​ស្រោមអនាម័យ​អន្តរជាតិ ២០២១ នៅ​ចុង​សប្តាហ៍​នេះ​

បានផុស

នៅ

ភ្នំពេញ ៖ អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍ (AHF) ដែល​ជា​អង្គការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ដ៏​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក ​ដែល​កំពុងតែ​ផ្តល់​ការថែទាំ​ដល់​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​នឹង​រៀប​ចំ​ទិវា​ស្រោមអនាម័យ​អន្តរជាតិ​ក្រោម​ក្រោម​ប្រធានបទ «​តែងតែ​ទាន់សម័យ​» ជាមួយ​ស្រោមអនាម័យ​! នៅ​ថ្ងៃទី​១៣​ខែ កុម្ភៈ ឆ្នាំ​២០២១​និង​ថ្ងៃទី​១៤​កុម្ភៈ concert Online ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គការ​AHF​បានប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ឲ្យ​បាន​ច្រើន ដើម្បី​ក្រើនរំលឹក​ដល់​គ្រប់គ្នា​ពី​សារៈសំខាន់​នៃ​ការ​ទទួល​បាន​ស្រោមអនាម័យ​ដោយ​ឥតគិតថ្លៃ​និង​តាម​តម្រូវការ​ស្រោមអនាម័យ​ដែលជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ការពារ​ខ្លួន​ពី​ការចម្លង​កាមរោគ​និង​មេរោគ​អេដស៍​។

ទិវា​អន្តរជាតិ​មួយ​នេះ ប្រារព្ធ​ធ្វើឡើង​ដើម្បី​ផ្សារភ្ជាប់​ជាមួយនឹង​ទិវា​នៃ​ក្តី​ស្រឡាញ់​ជា​រៀងរាល់ឆ្នាំ ក្រុមការងារ​របស់ AHF ដែលមាន​ទីតាំងនៅ​បណ្តា​ប្រទេស​ផ្សេងៗ​ទូទាំង​សកលលោក កំពុង​រៀប ចំ​ព្រឹ​ត្តិ​ការណ៍​កម្សាន្ត​សប្បាយ​ការអប់រំ​ផ្សេងៗ​ជាច្រើន​តាម​បណ្តាញ​សង្គម និង​ដោយផ្ទាល់​ក្រោម​ប្រធានបទ​«​តែងតែ​ទាន់សម័យ​» សម្រាប់​ទិវា​ស្រោមអនាម័យ ២០២១!​។

លោក​វេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយក​ប្រចាំ​តំបន់​អាស៊ី អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍ (AHF) បានឱ្យដឹងថា ជំងឺ​កូ​វីដ​១៩ បន្ត​ការប៉ះពាល់​ក្នុង​ការទទួល ស្រោមអនាម័យ​ក៏ប៉ុន្តែ​វា​នៅតែ​ទាន់សម័យ សម្រាប់​ទិវា​ស្រោមអនាម័យ​អន្តរជាតិ​ឆ្នាំ​២០២១ ជា​រឿង​ដ៏​សាមញ្ញ​ដែល​អាច​ទទួលយកបាន ជាមួយ​ការខិតខំ ដើម្បី​ឲ្យ​មាន​ស្រោមអនាម័យ​គ្រប់​ទីកន្លែង​ទាំងអស់ ដើម្បីឱ្យ​ប្រជាជន​ទូទៅ​បាន​យល់ថា ស្រោមអនាម័យ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ជីវិត​រស់នៅ និង​ធានា​ឱ្យបាន​ថា ស្រោមអនាម័យ​មាន​គ្រប់គ្រាន់ និង​ងាយស្រួល​ទទួល​បាន​តាម​តម្រូវការ​របស់​មនុស្ស​ទាំង​សកល​។

​ចំណែក​អ្នកស្រី Terri Ford នាយក​ផ្នែក​គោលនយោបាយ និង​តស៊ូ​មតិ​សកល​របស់ អង្គការ AHF បានឱ្យដឹងថា ការបិទ​ប្រទេស​និង​ការ​រឹតត្បិត​ដោយសារតែ​មេរោគ​កូ​វីដ​១៩ នៅតែ​បន្ត​គំរាមកំហែង​ចំពោះ​ការ​ទទួលបាន​ស្រោមអនាម័យ​ជាពិសេស​ប្រទេស​ជាច្រើន​ដែល​អស់​ស្រោម​អនាម័យ​ពី​ស្តុក និង​មាន​ឧបសគ្គ​ជាច្រើន ដែល​ធ្វើ​ឲ្យ​មានការ​លំបាក​ដល់​ប្រជាជន​ទទួល​ស្រោមអនាម័យ​។

លោក​បាន​បន្ត​ថា ​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍ នៅតែ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ឲ្យ​ប្រាកដថា ប្រជាជន​ទាំងអស់​ទទួលបាន​ស្រោមអនាម័យ​ដោយ​ឥតគិតថ្លៃ និង​តាម​តម្រូវការ​។ សម្រាប់​ទិវា​ស្រោមអនាម័យ​អន្តរជាតិ​នេះ ផ្តោត​តែមួយគត់​គឺ «​តែងតែ​ទាន់សម័យ​» និង «​សុវត្ថិភាព​គឺ​សិច​ស៊ី​» សម្រាប់​ទិវា​ស្រោមអនាម័យ ២០២១ គឺ​លើកទឹកចិត្ត​ឱ្យ​គ្រប់ គ្នា​នៅតាម​បណ្តា​ប្រទេស​ទាំង​៤៥ រៀបចំ​ព្រឹត្តិការណ៍​កំសាន្ត​សប្បាយ និង​បន្ត​ការផ្សព្វផ្សាយ​ពី​សារៈសំខាន់​នៃ​ស្រោមអនាម័យ​ដែល​អាច​ទទួលបាន​គ្រប់ៗ​គ្នា​។

លោក Michael Weinstein ប្រមុខ​ដឹកនាំ​អង្គការ AHF ទូទាំង​សកលលោក បានឱ្យដឹង​ដែរ​ថា «​យើង​តែ​ងតែ​ចាត់ទុក​ស្រោមអនាម័យ​នៅក្នុង​បញ្ជី​អាទិភាព​របស់​យើង​»​។ ទិវា​ស្រោមអនាម័យ​អន្តរជាតិ​ផ្តល់​ឱ្យនូវ​វេទិកា​មួយ​ដើម្បី​អំពាវនាវ​ដល់​រដ្ឋាភិបាល និង​ស្ថាប័ន​សុខភាព​សាធារណៈ ដើម្បី​ធានា​ថា ប្រជាជន​មាន​ឧបករណ៍​ដើម្បី​ការពារ​ខ្លួន និង​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ ដែលជា​ពិសេស​បំផុត​នៅពេលដែល​យើង​នៅតែ​ឃើញ​មានការ​ឆ្លង​មេរោគ​អេដស៍​ថ្មី​ចំនួន ១.៧​លាន​នាក់​ជា​រៀងរាល់ឆ្នាំ​។

គួរ​បញ្ជាក់​ថា ​អង្គការ​AHF​បានរៀបចំ​ទិវា​ស្រោមអនាម័យ​អន្តរជាតិ​ចាប់តាំងពី​ឆ្នាំ​២០០៨ ប្រកបដោយ​ភាព​ច្នៃប្រឌិត ដើម្បី​ផ្សព្វផ្សាយ​ពី​ស្រោមអនាម័យ​និង​ការប្រើប្រាស់​ពីព្រោះ​ស្រោម អនាម័យ​មាន​សារប្រយោជន៍​ជា​ចម្បង​សម្រាប់​ការពារ​ខ្លួន​ពី​ការ​ចម្លង​កាមរោគ មេរោគ​អេដស៍ និង​ការពារ​ការ​មាន​ផ្ទៃពោះ​ដោយ​មិនបាន​គ្រោងទុក​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម