ព័ត៌មានជាតិ
ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត បន្តទទួលបានសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខនូវផលិតផលភេសជ្ជៈ ម៉ាក “LEAVE DEVICE” របស់ក្រុមហ៊ុន The Coca-Cola Company ក្នុងព្រះរាជាណាចក្រកម្ពុជា
ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (ហៅកាត់ថា ក្រុមហ៊ុន កូកា-កូឡា កម្ពុជា) សូមប្រកាសថា ក្រសួងពាណិជ្ជកម្ម បានឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខពីក្រុមហ៊ុន The Coca-Cola Company លើផលិតផលភេសជ្ជៈម៉ាក“LEAVE DEVICE”នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមលិខិតកត់ត្រា និងតម្កល់សិទ្ធិផ្តាច់មុខលេខ 3265 ព.ណ កសប ចុះថ្ងៃទី 05 ខែតុលា ឆ្នាំ 2023 របស់ក្រសួងពាណិជ្ជកម្ម។

ម៉ាក “LEAVE DEVICE”៖ តាមរយៈលិខិតនេះដដែល ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រោយរយៈពេល 90 ថ្ងៃ គិតចាប់ពីថ្ងៃទី 05 ខែតុលា ឆ្នាំ 2023 ក្រុមហ៊ុនកូកា-កូឡា កម្ពុជា មានសិទ្ធិក្នុងការប្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការទៅតាមច្បាប់ ប្រសិនបើមានការបំពានសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុន។
ពីក្រុមហ៊ុនខេមបូឌាបេវេរេដខមប៉ានីលីមីធីត (កូកា-កូឡា)៖ ក្រុមហ៊ុនខេមបូឌាបេវេរេដខមប៉ានីលីមីធីត (កូកា-កូឡា) ជាក្រុមហ៊ុនផលិត និងចែកចាយភេសជ្ជៈគ្មានជាតិស្រវឹងឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ រោងចក្រដ៏ទំនើបរបស់យើង (សម្ពោធដាក់ឱ្យដំណើរការក្នុងឆ្នាំ2016) មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលជាតំបន់សេដ្ឋកិច្ចឈានមុខគេមួយនៅរាជធានីភ្នំពេញ។ កូកា-កូឡាកម្ពុជាជាក្រុមហ៊ុនបុត្រសម្ព័ន្ធ100% របស់ក្រុមហ៊ុន ស្វាយអឺកូកា-កូឡា ដែលជាក្រុមហ៊ុនដៃគូផលិត និងចែកចាយកូកា-កូឡាធំបំផុតលំដាប់ទី5 លើពិភពលោកផ្អែកលើបរិមាណ នៃក្រុមហ៊ុនThe Coca-Cola Company ដោយមានសិទ្ធិផ្តាច់មុខក្នុងការផលិតធ្វើទីផ្សារ និងចែកចាយផលិតផលរបស់ក្រុមហ៊ុនThe Coca-Cola Company នៅ កម្ពុជា វៀតណាម ចិនដីគោក និងប៉ែកខាងលិច នៃសហរដ្ឋអាមេរិក។

ក្រុមហ៊ុនខេមបូឌាបេវេរេដខមប៉ានីលីមីធីត (កូកា-កូឡា)ផលិតភេសជ្ជៈចំនួន18 មុខមាន10 ម៉ាកផលិតផល (10 Brands)៖កូកា-កូឡាស្ព្រៃហ្វាន់តាស្វេបដាសានីហ្វ្យូសធីអាឃ្វ័ររៀសថាំស៍អាប់ឆាចសាំម៉ូរ៉ៃព្រីឌេតទ័រ (Coca-Cola, Sprite, Fanta, Schweppes, Dasani, Fuze Tea, Aquarius, Thums Up Charged, Samurai, Predator) ដែលក្នុងនោះចែកចេញជា៦ ប្រភេទរួមមាន ភេសជ្ជៈមានជាតិហ្គាស (Sparkling) តែ (Tea)ភេសជ្ជៈប៉ូវកំលាំង (Energy Drinks) ទឹក (Water) ភេសជ្ជៈបំពេញជាតិទឹក (Isotonic) និងភេសជ្ជៈជំនួយរាងកាយ និងស្មារតី (Invigorating) ដែលកំពុងផ្គត់ផ្គង់ដល់អតិថិជននៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
កូកា-កូឡាកម្ពុជា មានបុគ្គលិកប្រមាណជាង 830 នាក់ កំពុងបំពេញការងារដោយផ្ទាល់ និងប្រមាណជា 8000 នាក់ទៀត បំពេញការងារដោយប្រយោលនៅទូទាំងប្រទេស។ ក្រុមហ៊ុនពិតជាមានមោទនភាពដែលមានបុគ្គលិកជាជនជាតិខ្មែរលើសពី 99.7% ដែលក្នុងនោះស្ត្រី30% ហើយស្ត្រីកាន់តួនាទីក្នុងគណៈគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុនមានរហូតដល់ទៅ37%។ ក្រុមហ៊ុន ប្ដេជ្ញានឹងលើកកម្ពស់ស្ត្រីដើម្បីសម្រេចឱ្យបានចំនួនបុគ្គលិកជាស្ត្រី 50% នៅត្រឹមឆ្នាំ 2030។ រាល់សកម្មភាពរបស់ក្រុមហ៊ុនតែងតែផ្សារភ្ជាប់ជាមួយគោលដៅចីរភាពជានិច្ច។ នៅឆ្នាំ2030 យើងមានគោលដៅប្រមូលកែច្នៃដបប្លាស្ទិក ឬកំប៉ុង ឱ្យបាន100% ស្មើនឹងចំនួនសំបកវេចខ្ចប់ផលិតផលដែលបានលក់ចេញ និងប្រើប្រាស់វត្ថុធាតុដើមកែច្នៃឡើងវិញឱ្យបាន50% នៃសំបកវេចខ្ចប់ផលិតផលរបស់យើង។ យើងប្ដេជ្ញារក្សាភាពស្រស់បំព្រងនៃធម្មជាតិ និងផ្តល់ជូនសហគមន៍វិញនូវទឹកដែលយើងបានប្រើប្រាស់ក្នុងភេសជ្ជៈ និងក្នុងសង្វាក់ផលិតកម្ម។ យើងកំពុងបំពេញបេសកកម្មផ្តល់ និងរក្សាធនធានទឹកនៅគ្រប់ទីកន្លែងដែលយើងធ្វើអាជីវកម្ម ពោលគឺទីតាំងផលិតធាតុផ្សំ និងទីតាំងទាំងឡាយណាដែលជាផ្នែកពាក់ព័ន្ធនៃអាជីវកម្មរបស់យើង។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ ៖ www.cbcl.com.kh ឬ ចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់យើង ៖ Cambodia Beverage Company Ltd។ សម្រាប់ព័ត៌មានបន្ថែម ៖ កញ្ញាសម្បត្តិមុនីវរលក្ខណ៍ តាមរយៈអ៊ីមែល [email protected]៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២០ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


