ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ជឿជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ មានការតាំងចិត្តខ្ពស់ អនុវត្តការងារប្រកបដោយប្រសិទ្ធភាព
ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ជឿជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ មានការតាំងចិត្តខ្ពស់ក្នុងការអនុវត្តការងារនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ជូនប្រទេសជាតិ និងប្រជាជន។

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ជឿជាក់បែបនេះ ក្នុងឱកាស ឯកឧត្ដម អញ្ជើញចូលរួមជាអធិបតីក្នុង«កិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាស្ដីពីការចាត់តាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ» កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៣។

នាឱកាសនោះ ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងថា ចេញពីស្មារតី និងសេចក្ដីណែនាំដែលមានក្នុងកិច្ចប្រជុំនាថ្ងៃនេះ ឯកឧត្ដម ជឿជាក់ថា «ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ប្រាកដជាមានការតាំងចិត្តខ្ពស់ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តការងារនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ជូនប្រទេសជាតិ និងប្រជាជន»។

ជាមួយគ្នានេះ ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងបន្ថែមថា ឯកឧត្ដម សូមយកឱកាសនេះថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានផ្តល់ទំនុកចិត្តចំពោះ ឯកឧត្ដម ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដើម្បីរួមកម្លាំងគ្នាជាមួយ ឯកឧត្ដម លោកជំទាវ លោក លោកស្រី មកពីបណ្ដាក្រសួង ស្ថាប័ន របស់រាជរដ្ឋាភិបាល ក្នុងការចូលរួមតម្រង់ទិស គាំទ្រ និងភាពជាម្ចាស់របស់មូលដ្ឋានក្នុងកម្មវិធីអនុវត្តនយោបាយ និងដើម្បីពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មូលដ្ឋានក្នុងការអនុវត្ត កម្មវិធីនយោបាយ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ និងកម្មវិធីកែទម្រង់នានារបស់រាជរដ្ឋាភិបាល សំដៅអភិវឌ្ឍន៍មូលដ្ឋាន លើកកម្ពស់សេវាសាធារណៈ និងដោះស្រាយឆ្លើយតបទៅនឹងសំណើ សំណូមពរ និងសេចក្ដីត្រូវការប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

ឯកឧត្ដម ហ៊ុន ម៉ានី បញ្ជាក់ថា ផ្អែកតាមតួនាទី ភារកិច្ច និងរបៀបរបបការងារ ដែលបានកំណត់នៅក្នុងសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល និងដោយបានការចាត់តាំងពីរាជរដ្ឋាភិបាល ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត ឯកឧត្ដម មានការទទួលខុសត្រូវខ្ពស់ក្នុងការដឹកនាំ និងត្រួតពិនិត្យរាល់សកម្មភាពរបស់ក្រុមការងាររាជរដ្ឋាភិបាល និងគណៈរដ្ឋមន្ត្រីចំពោះការដឹកនាំលើការងារនេះ។ ដូច្នេះ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលត្រូវបានចាត់តាំងតាមបណ្ដាក្រុង ស្រុក ទាំង ៩ និង ឃុំ សង្កាត់ ក៏នឹងត្រូវមានការទទួលខុសត្រូវក្នុងការដឹកនាំ និងចាត់ចែងអនុវត្តការងារតាមមូលដ្ឋានរៀងៗ ខ្លួន ស្របតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺផងដែរ៕
អត្ថបទ ៖ ពិសី


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២០ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


