ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ច្បារអំពៅ២សំណូមពរប្រជាពលរដ្ឋចូលរួមថែរក្សាបរិស្ថាន
សំរាមនៅតាមដងផ្លូវមិនទាន់សំអាតបានល្អផង បែរមកមើលសំរាមនៅតាមច្រាំងទន្លេវិញនៅពាស ពេញថែមទាំងជះក្លឹនស្អុយទៀតផង។
យោងតាមប្រភពពីលោក យ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២បានឲ្យកម្ពុជាថ្មីដឹងថា រាល់ថ្ងៃនេះកម្លាំងប្រជាការពារសង្កាត់បានចុះធ្វើអនាម័យបោសសំអាតតាមដងផ្លូវឲ្យបានល្អស្អាត តែបែរមកមើលសំរាមនៅតាមមាត់ច្រាំងទន្លេវិញពោពេញទៅដោយគំនរសំរាមច្រើនជាងតាមដងផ្លូវទៀត។

លោកចៅសង្កាត់បន្តថា សំរាមដែលស្ថិតនៅតាមមាត់ច្រាំងទន្លេនេះ គឺពុំមានអ្នកណាឆ្ងាយពីក្រៅមកបោះចោលនេះឡើយ។ ដូច្នេះសុំឲ្យបងប្អូនប្រជាពលរដ្ឋសូមចូលរួមថែរក្សាអនាម័យដោយនាំគ្នាបោះបង់ចោលនូវទម្លាប់មិនល្អដែលនិយមនាំគ្នាយកមកចោលសំរាមតាមមាត់ច្រាំងទន្លេបែបនេះបន្តទៅទៀត។ ក្នុងនោះដែរលោកចៅសង្កាត់ក៏បានដឹកនាំកម្លាំងចុះប្រមូលសំរាមចេញពីមាត់ច្រាំងទន្លេនិងមានវិធានការណ៍ឃ្លាំចាំចាប់អ្នកយកសំរាមមកបោះចោលតាមមាត់ច្រាំងនិងផាកពិន័យតាមការកំណត់ដើម្បីឲ្យរាងចាល។

លោក យ៉ិន វុធ បញ្ជាក់ថា លោកនឹងខិតខំថែរក្សាច្រាំងទន្លេមិនឲ្យមានសំរាមតទៅទៀត។ តែក្នុងនោះសុំឲ្យមានការចូលរួមពីប្រជាពលរដ្ឋដែលមានទីលំនៅក្បែរច្រាំងទន្លេនេះផងដែរ៕
អត្ថបទ ៖ នរា



-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


