ព័ត៌មានជាតិ
ក្រោយចប់ព្រឹត្តិការណ៍នគរសង្ក្រាន្ត បរិស្ថានអនាម័យតាមទីតាំងរៀបចំពិធី ត្រូវធានាបានល្អប្រសើរ ដើម្បីសោភ័ណភាពទីក្រុង
ក្រោយចប់ព្រឹត្តិការណ៍នគរសង្ក្រាន្តនៅរាជធានីភ្នំពេញហើយនោះ បញ្ហាបរិស្ថានអនាម័យតាមទីតាំងរៀបចំពិធី ត្រូវធានាបានដោយភាពល្អប្រសើរ ដើម្បីសោភ័ណភាពក្នុងទីក្រុង។



នៅតាមបណ្តាទីតាំងសំខាន់ៗ ទាំង ០៦ ក្នុងរាជធានីភ្នំពេញ ដែលមានការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត ត្រូវបានអាជ្ញាធរ និងគណៈកម្មការគ្រប់គ្រងតាមទីតាំង បង្កើនការយកចិត្តខ្ពស់ ក្នុងការប្រមែប្រមូលសំរាម និងបាញ់លាងសម្អាតបរិស្ថានអនាម័យតាមដងផ្លូវពាក់ព័ន្ធ ក្រោយព្រឹត្តិការណ៍ ០៦ ថ្ងៃ បានទាក់ទាញប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិជាច្រើន អញ្ជើញចញទៅលេងកម្សាន្ត។





ពលរដ្ឋ និងភ្ញៀវជាតិ សម្តែងក្តីពេញចិត្តចំពោះការថែទាំបរិស្ថានអនាម័យបានយ៉ាងល្អ ពីសំណាក់ក្រុមការងារអាជ្ញាធរ បើទោះបីជាយប់ថ្ងៃបញ្ចប់ នៃព្រឹត្តិការណ៍នគរសង្ក្រាន្ត មានមនុស្សម្នាកុះករចូលទៅកម្សាន្តក៏ដោយ ។ ជាក់ស្ដែងនាព្រឹកថ្ងៃច័ន្ទ ទី ២០ ខែមេសា ឆ្នាំ ២០២៦ នេះ អាជ្ញាធរ ក៏ដូចជា ភ្នាក់ងារពាក់ព័ន្ធ បានបាញ់ទឹកលាងសម្អាតតាមទីធ្លា សាធារណៈឲ្យមានភាពល្អប្រសើរផងដែរ។


គួរជម្រាបថា ព្រឹត្តិការណ៍នគរសង្ក្រាន្ត បានដំណើរការទៅរយៈពេល ០៦ ថ្ងៃ គិតចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៦ ដែលជាព្រឹត្តិការណ៍ធំរៀបចំដំបូងនៅក្របខណ្ឌរាជធានីភ្នំពេញ៕
អត្ថបទ ៖ សុភា
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


