ព័ត៌មានជាតិ
អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចុះស្តារប្រព័ន្ធលូ សង្កាត់ទាំង ៧ ពិនិត្យវឌ្ឍនភាពកាយស្តារព្រែកអូវែង និងព្រែកបាក់ទូក
កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៦ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងរដ្ឋបាលខណ្ឌ សហការជាមួយអាជ្ញាធរសង្កាត់ទាំង ៧ និងភូមិទាំង ៣០ ចុះអនុវត្តការងារស្តារប្រព័ន្ធលូបង្ហូរទឹកទូទាំងមូលដ្ឋានខណ្ឌ ដើម្បីធានាបាននូវប្រព័ន្ធបង្ហូរទឹកមានប្រសិទ្ធភាព និងកាត់បន្ថយបញ្ហាជំនន់ទឹកភ្លៀងក្នុងតំបន់។


ក្នុងសកម្មភាពខាងលើនេះ កម្លាំងការងារ ក៏បានចូលរួមធ្វើអនាម័យបរិស្ថាន សម្អាតសំរាមតាមដងផ្លូវសាធារណៈ និងតំបន់សាធារណៈផ្សេងៗ ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង និងបង្កើនសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ។


ជាមួយគ្នានេះផងដែរ លោកអភិបាលខណ្ឌ បានបន្តចុះពិនិត្យវឌ្ឍនភាពការងារកាយស្តារព្រែកអូវែង និងព្រែកបាក់ទូក ដែលជាគម្រោងសំខាន់ក្នុងការកែលម្អប្រព័ន្ធបង្ហូរទឹក និងការគ្រប់គ្រងធនធានទឹកនៅក្នុងមូលដ្ឋាន។


ប្រជាពលរដ្ឋ ក៏បានសម្តែងការសប្បាយចិត្ត ខណៈ រដ្ឋបាលខណ្ឌឫស្សីកែវ យកចិត្តទុកដាក់ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ អនាម័យ បរិស្ថាន ដើម្បីសម្រួលដល់ការរស់នៅ និងប្រកបមុខរបររកស៊ីប្រចាំថ្ងៃរបស់ពលរដ្ឋក្នុងមូលដ្ឋានទូទាំងខណ្ឌឲ្យកាន់តែប្រសើរឡើង៕
អត្ថបទ ៖ សំណាង







-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


