Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​អាកាសយានដ្ឋាន​សៀមរាប​អង្គរ​ថ្មី​ស្នើ​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​អគ្គិសនី​និង​បណ្តាញទឹក​ស្អាត​ឲ្យ​បាន​លឿន

បានផុស

នៅ

ក្រុមហ៊ុន​អាកាសយានដ្ឋាន​សៀមរាប​អង្គរ​ថ្មី​បាន​ស្នើ​ឲ្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ជួយ​បង្កើនល្បឿន​និង​ដោះស្រាយ​ការ​ត​ភ្ជាប់​បណ្តាញ​អគ្គិសនី​និង​ការផ្គត់ផ្គង់​អគ្គិសនី​និង​ការតភ្ជាប់​បណ្តាញទឹក​ស្អាត​និង​ការផ្គត់ផ្គង់​ទឹកស្អាត​ខណៈ​ការសាងសង់​គ្រោង​នឹង​រួចរាល់​នៅ​ពាក់កណ្តាល​ខែមីនា​ឆ្នាំ​២០២៣​ខាងមុខ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​ស្នើ​សុំ​នេះ​បាន​ធ្វើ​ឡើង​នៅក្នុង​ឱកាសលោក LU WEI ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន​អាកាសយានដ្ឋាន​សៀម រាប​អង្គរ​ថ្មី បាន​ចូលជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​ជាមួយ​លោក​បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិការ​ដ្ឋា​ន​អាកាសចរ​ស៊ីវិល​នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១។

នៅក្នុង​ជំនួប​នេះ​ដែរ លោក​បណ្ឌិត​រដ្ឋមន្ត្រី បានផ្តល់​អនុសាសន៍​ណែនាំ​ដល់​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន អាកាសយានដ្ឋាន​សៀមរាប​អង្គរ​ថ្មី​ថា​នឹង​ខិតខំ​ជំរុញ​និង​គាំទ្រ​ដល់​គម្រោង​សាងសង់​អាកាសយានដ្ឋាន​សៀមរាប​ថ្មី​ឲ្យ​សម្រេច​ទៅតាម​ផែនការ ហើយ​ស្នើសុំ​ខាង​ក្រុមហ៊ុន​កុំឱ្យ​មានការ​អល់អែក​ព្រោះ​រដ្ឋលេខា​ធិ​ការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​មាន​ក្រុមការងារ​សម្រាប់​ជួយ​សម្របសម្រួល​និង​ដោះស្រាយ​ជូន​តាម​សំណើ​របស់​ក្រុមហ៊ុន ហើយ​ក្នុងករណី​ពិសេស​នឹង​រាយការណ៍​ជូន​ទៅ​រាជរដ្ឋាភិបាល​ដើម្បី​សុំ​គោលការណ៍​ណែនាំ​បន្ថែម​។

អ្នកជំនាញ​នៃ​ក្រុមការងារ​ចិន​ដែល​កំពុង​ប្រតិបត្តិការ​នៅ​ការដ្ឋាន​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ បាន​ឲ្យ​ដឹង​ថា​ ការសាងសង់​អាកាសយាន​ដ្ឋា​ន​អន្តរជាតិ​ថ្មី​នៅ​ខេត្ត​សៀម រាប​នេះ គ្រោង​នឹង​បញ្ចប់​ដោយ​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​របស់​ក្រុមបច្ចេកទេស​និង​អង្គភាព​ជំនាញ ឈាន​ទៅ​បំពេញ​លក្ខខណ្ឌ​ប្រតិបត្តិការ​របស់​អាកាស​យានដ្ឋាន នា​ពាក់​កណ្តាល​ ខែមីនា ឆ្នាំ​២០២៣​ខណៈ​រហូតមកដល់​ចុងឆ្នាំ​២០២០​សម្រេចបាន​១៥%​ហើយ។

អ្នកជំនាញ​នៃ​ក្រុមការងារ​ចិន​បាន​បន្ត​ថា ​តាម​ផែនការ​សម្រាប់​ឆ្នាំ​២០២១​នេះ ការសាងសង់​គម្រោង​ទាំងមូល​គ្រោង​នឹង​សម្រេច​ឲ្យ​បាន​ប្រមាណ​ជា​៦៧% ដែល​នៅ​ក្នុង​នោះ ការសាងសង់​ស្ថានីយ​អ្នកដំណើរ​គ្រោង​នឹង​សម្រេច​ឲ្យ​បាន​៧៨% ការ​កសាង​តំបន់​ហោះហើរ​គ្រោង​នឹង​សម្រេច​ឲ្យ​បាន​៤៥% និង សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​ទូទៅ​របស់​អាកាសយានដ្ឋាន​គ្រោង​នឹង​សម្រេច​ឲ្យ​បាន​៥០%​។

ម្យ៉ាងទៀត តាម​ផែនការ​ឆ្នាំ​២០២១ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ គ្រោង​នឹង​ព​ន្លឿ​ន​ការ​សាងសង់​ឲ្យ​បាន​៦៧% និង​បញ្ចប់​ការសាងសង់ ឈាន​ទៅ​បំពេញ​លក្ខខណ្ឌ​ប្រតិបត្តិការ​របស់​អាកាស​យានដ្ឋាន នា​ពាក់​កណ្តាល​ខែមីនា ឆ្នាំ​២០២៣​ខាងមុខ​ពោល​ គឺ​មាន​រយៈពេល​សរុប​៣៦​ខែ​បើ​គិត​ចាប់​ពី​ថ្ងៃ​បើក​ការដ្ឋាន​កាលពី​ពាក់កណ្តាល​ខែមីនា​ឆ្នាំ​២០២០។

ក្រុម​ជំនាញការ​ចិន​បាន​បន្តទៀត​ថា ​ការដ្ឋាន​សាងសង់​ស្ថានីយ​អ្នកដំណើរ​ដែល​ចាប់ផ្តើម​ដំណើរការ​នា​ពាក់កណ្តាល​ខែមីនា មកដល់​ចុងឆ្នាំ​២០២០ គឺ​សម្រេច​បាន​១៥% ជា​មួយ​នេះ​សំណង់​តំបន់​ហោះហើរ​ដែល​ចាប់ផ្តើម​ការដ្ឋាន នា​ពាក់កណ្តាល​ខែតុលា មកដល់​ចុងឆ្នាំ​២០២០​ដូចគ្នា សម្រេចបាន​ប្រមាណ​ជា​១០%​។

អាកាសយានដ្ឋាន​ថ្មី​នេះ ស្ថិតក្នុង​លំដាប់​4E មាន​ផ្លូវ​រត់​ប្រវែង ៣​ពាន់​៦០០​ម៉ែត្រ ទទឹង ៤៥​ម៉ែត្រ មាន​៣៨​ចំណត​យន្តហោះ និង មាន​ក្រឡា​ផ្ទៃ​ស្ថានីយ​អ្នកដំណើរ​ជាង​៨​ម៉ឺន​ម៉ែត្រក្រឡា ដែល​អាច​ទទួល​អ្នកដំណើ​រ​ជាប្រចាំ​ឆ្នាំ​ប្រមាណ​ជាង​៧​លាន​នាក់។

អាកាសយានដ្ឋាន​អន្តរជាតិ​ខ្នាត​ដ៏​ធំ​មួយ​នេះ​ដែរ ត្រូវបាន​ស្ថិត​ក្រោម​កិច្ចព្រមព្រៀង BOT រយៈពេល​៥៥​ឆ្នាំ ដែល​ក្រោយពេល​ប្រតិបត្តិការ​ត្រូវបាន​បញ្ចប់ គម្រោង​នេះ​នឹងត្រូវ​ប្រគល់ជូន​រាជរដ្ឋាភិបាល​កម្ពុជា​។

អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ ដែល​ជា​និមិត្តរូប​នៃ​ចំណងមិត្តភាព​កម្ពុជា​និង​ចិន ស្ថិតនៅ​ក្នុង​ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ដែលមាន​ចម្ងាយ​ប្រមាណ​ជា​៥១​គីឡូ​មែត្រ​ពី​ក្រុង​សៀមរាប និង ប្រហែលជា​៤០​គីឡូម៉ែត្រ​ពី​ប្រាសាទ​អង្គរ​វត្ត ដែល​សាងសង់​ដោយ​ក្រុមហ៊ុន​អង្គរ អ៊ិន​ធើ​ណេ​សិ​នណល អ៊ែរ​ផត អ៊ិន​វេស​ម៉ិ​ន (​ខេ​ម​បូ​ឌា​) ឯ​.​ក (AIAI)៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៨ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម