Connect with us

ព័ត៌មានជាតិ

ក្រុម​មេដឹកនាំ​សហជីព​ ៖ ក្រសួង​ការងារ​មាន​ដំណោះស្រាយ​លឿន​និង​ការពារ​ផលប្រយោជន៍​ជូន​កម្មករនិយោជិត​នៃ​ក្រុមហ៊ុន​វ៉ា​យ & ដា​ប់បែល​យូ ហ្គា​មេន

បានផុស

នៅ

ក្រុម​មេដឹកនាំ​សហជីព សម្តែង​ការ​គាំទ្រ​ចំពោះ​ដំណោះស្រាយ និង​កិច្ច​អន្តរាគមន៍​ទាន់ពេលវេលា​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុងការ​ការពារ​ផលប្រយោជន៍​កម្មករនិយោជិត​ពិតប្រាកដ ចំពោះ​ករណី ក្រុមហ៊ុន​វ៉ា​យ & ដា​ប់បែល​យូ ហ្គា​មេន (Y & W GARMENT CO., LTD.) ដែល​ថៅកែ​រត់ចោល​។ ក្រុម​មេដឹកនាំ​សហជីព ក៏បាន​អំពាវនាវ​ផងដែរ​កុំឱ្យ​កម្មករ​ជឿ​លើ​ការ​ញុះញុង​ពី​ក្រុមមនុស្ស​មួយ​ក្តាប់​តូច រហូត​ធ្វើ​សកម្មភាព​ខុសច្បាប់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​លើក​ឡើង​បែបនេះ​បន្ទាប់ពី​នៅ​យប់​ថ្ងៃទី​១២ មីនា ឆ្នាំ​២០២៤​កន្លងទៅ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានចេញ​សេចក្តីជូនដំណឹង​បង្ហាញ​ពី​ដំណោះស្រាយ និង​ជំហរ​របស់​ក្រសួង​ក្នុងការ​ដោះស្រាយ​ករណី​ថៅកែ​ក្រុមហ៊ុន​វ៉ា​យ & ដា​ប់បែល​យូ ហ្គា​មេន (Y & W GARMENT CO., LTD.) រត់ចោល​កម្មករ​។

លោក ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ បាន​គូស​បញ្ជាក់​ថា «​រាជរដ្ឋាភិបាល​ដែលមាន​ក្រសួង​ការងារ​បានធ្វើ​កិច្ច​អន្តរាគមន៍​យ៉ាង​លឿន​។ អ្វីដែល​ជា​ការ​កត់សម្គាល់​ពាក់​ពិន​និង​វិវាទ​ការងារ​នេះ​គឺ​រាជរដ្ឋាភិបាល ដែលមាន​ក្រសួង​ការងារ​បាន​ធ្វើ​ការ​យ៉ាង​សកម្ម ជិតស្និទ្ធ​លើ​រឿង​នេះ ដើម្បី​រក​ដំណោះស្រាយ​ជូន​បងប្អូន​កម្មករ កម្មការិនី​របស់​យើង​នៅ​ក្នុង​រោងចក្រ​នោះ​។ ជាក់ស្តែង​ក្រសួង​មាន​សេចក្តីជូនដំណឹង​ភ្លាមៗ​បន្ទាប់ពី​កើតហេតុ និង​រហូត​ត្រឹម​យប់​ម្សិលមិញ​នេះ​មាន​សេចក្តីជូនដំណឹង​មួយទៀត​ដែលមាន​ការដាក់ចេញ​នូវ​ដំណោះស្រាយ​យ៉ាង​ទាន់​ពេល​វេលា​ផងដែរ​»​។

មេដឹកនាំ​សហជីព​រូប​នេះ​ក៏បាន​បញ្ជាក់​ថា ដំណោះស្រាយ​របស់​ក្រសួង​ការងារ​ដែល​មាន​ទាំង​ការអនុញ្ញាតឱ្យ​កម្មករ​និយោជិត​ប្រើ​ប័ណ្ណ ប​.​ស​.​ស​. ក៏ដូចជា​ការបញ្ជូន​ក្រុមមន្ត្រី​នៃ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​ទៅ​ណែនាំ​អំពី​ការ​ដាក់​ពាក្យ​ធ្វើការ​កន្លែង​ថ្មី រួមទាំង​ការចរចារ​ជាមួយ​ម្ចាស់​ផ្ទះជួល​ធ្វើ​ការផ្អាក​ការបង់ថ្លៃ​ផ្ទះជួល​បណ្តោះអាសន្ន​សិន ទាំងនេះ​បញ្ជាក់​អំពី​ការយកចិត្តទុកដាក់​សុខ​ទុក្ខ​កម្មករនិយោជិត​ទាន់ពេលវេលា​បំផុត​។

ចំណែក លោក សំ សឿន ប្រធាន​ក្រុម​ប្រឹក្សាជាតិ​សហជីព បាន​បញ្ជាក់ថា «​ខ្ញុំ​គាំទ្រ​ដំណោះស្រាយ​របស់​ក្រសួង​ការងារ​ចំពោះ​ករណី​វិវាទ​ការងារ​រវាង​ក្រុមហ៊ុន​វ៉ា​យ & ដា​ប់បែល​យូ ហ្គា​មេន (Y & W GARMENT CO., LTD.) ហើយ​ខ្ញុំ​ជឿជាក់ថា​ ដំណោះស្រាយ​របស់​ក្រសួង​ពិតជា​អាច​ការពារ​ផលប្រយោជន៍រ​បស់បង​ប្អូន​កម្មករ កម្មការិនី​របស់​យើង​នៅ​ទីនោះ​ស្របទៅតាម​ច្បាប់​ដែល​បានចែង​។ សូម​បងប្អូន​ជឿជាក់​មកលើ​ក្រសួង​ការងារ​ដែលជា​បុគ្គល​សំខាន់បំផុត​ក្នុង​ការរក​ដំណោះស្រាយ​ជូន​បងប្អូន​»​។

មេដឹកនាំ​សហជីប​រូបនេះ​បាន​សង្កត់ធ្ងន់​ថា កម្មករ កម្មការិនី​នៅក្នុង​ក្រុមហ៊ុន​វ៉ា​យ & ដា​ប់បែល​យូ ហ្គា​មេន (Y & W GARMENT CO., LTD.) ទាំងអស់​សូម​មានការ​អត់ធ្មត់​កុំ​ជឿ​លើ​ការ​ញុះញុង​ពី​សំណាក់​ក្រុមមនុស្ស​មួយ​ក្តាប់​តូច​ដែល​ចូលខ្លួន​មក​កកូរកកាយ​ក្នុងករណីនេះ ដែល​អាច​ឈានដល់​កម្ម​ករ​និយោជិត​ប្រព្រឹត្ត​ទង្វើ​ខុសច្បាប់ និង​ប៉ះពាល់​ទៅដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​សង្គម​។ ការធ្វើ​បែបនេះ​ពុំមែន​ជា​ដំណោះស្រាយ​ល្អ​នោះទេ បើទោះបី​កម្មករនិយោជិត​អាចធ្វើ​បាន​តាម​សិទ្ធិ​រប​ស់បង​ប្អូន​ដែលមាន​ក៏ដោយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បន្ទាប់ពី​បាន​ផ្ទៀងផ្ទាត់​ថា​ ថៅកែ​បាន​រត់ចោល​រោងចក្រ និង​ប្រចាំការ​ដោះស្រាយ​ជូន​កម្មករ​នៅ​រោងចក្រ​នោះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ​បានដាក់​ចេញ​វិធានការ​ចំនួន​៦ ដើម្បី​រក្សា​ការពារ​ប្រយោជន៍​ជូន​កម្មករ​និយោជិត​។ ចំពោះ​សេនា​រី​យូ​នេះ ក្រសួង​បាន​អះអាង​កម្មករ​ភាគច្រើន​លើសលប់ បាន​ពេញចិត្ត និង​ឯកភាព​យល់ព្រម​ចំពោះ​វិធានការ​ដ៏​ម៉ឺងម៉ាត់​របស់​ក្រសួង​ដោយ​កម្មករនិយោជិត​ប្រមាណ​ជាង ៤ ៥០០​នាក់ លើ​ចំនួន​សរុប ៤ ៨៤៩​នាក់ នៃ​ក្រុមហ៊ុន បាន​យល់ និង​ឯកភាព​រង់ចាំ​ដំណោះស្រាយ​ទៅតាម​នីតិវិធី​ច្បាប់​។

ជា​មួយ​គ្នា​នេះ ក្រសួង​បាន​អំពាវនាវ​ដល់​បងប្អូន​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន វ៉ា​យ & ដា​ប់បែល​យូ ហ្គា​មេន (Y& W GARMENT CO., LTD.) ឱ្យ​រក្សា​ភាព​នឹងនរ និង​ចុះឈ្មោះ​ស្វែងរក​ការងារ​ថ្មី ជាមួយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ ហើយ​បន្ត​ប្រើប្រាស់​ប័ណ្ណ ប​.​ស​.​ស​. របស់ខ្លួន​ជាធម្មតា​។ ចំណែក​រាជរដ្ឋាភិបាល​កម្ពុជា​មិន​លើកលែង​ដល់​និយោជក​ណា​ដែល​រត់ចោល​រោងចក្រ​នោះឡើយ បើទោះបីជា​បាន​រត់​ទៅដល់​ស្រុកកំណើត​របស់ខ្លួន​ក៏ដោយ​។ លើសពី​នេះ ក្រសួង​ក៏​សូម​រំឭក​ដល់​បុគ្គល​នានា សូម​បញ្ឈប់​ជាបន្ទាន់​ចំពោះ​ការ​ស្រាយ​បំភ្លឺ​ច្បាប់​ខុស គ្មាន​វិជ្ជាជីវៈ ក្នុង​ចេតនា​ញុះញង់​បងប្អូន​កម្មករនិយោជិត​ឱ្យធ្វើ​សកម្មភាព​ខុសពី​នីតិវិធី​ច្បាប់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១៧ នាទី មុន

ក្រុមហ៊ុន ហនុមាន ដាក់លក់ហ្គង់ប្រដាល់មានហត្ថលេខា Manny Paciquiao ១ក្នុងតម្លៃ១ពាន់ដុល្លារ ខណៈចំណូលសរុបនឹងយកទៅធ្វើសប្បុរសធម៌

ព័ត៌មានជាតិ៤២ នាទី មុន

អ្នកវិភាគ និង​មេ​សហជីព​នៅ​កម្ពុជា​ ៖ សហជីព​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ត្រូវតែ​កាត់ទោស​

ព័ត៌មានជាតិ២ ម៉ោង មុន

លោក​ហេង សួរ និង​នាយិកា​ADB​ប្រចាំ​នៅ​កម្ពុជា​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ដេចប្រដាល់ហ្វីលីពីន សន្យានៅចំពោះមុខសម្ដេចធិបតី ថា នឹងជួយលើកស្ទួយគុនខ្មែរ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

Sokha Hotels

ព័ត៌មានពេញនិយម