ព័ត៌មានជាតិ
ក្នុងវិបត្តិជាសកល ៖ សហជីពគ្រប់និន្នាការនៅកម្ពុជា គាំទ្រ និងថ្លែងអំណរគុណចំពោះចំណាត់ការរាជរដ្ឋាភិបាលដែលបន្ថែមថ្លៃធ្វើដំណើរ ២,៥ ដុល្លារ ដល់កម្មករ ព្រោះចំពេលម្ចាស់ឡានត្រៀមដំឡើង
សហជីពគ្រប់និន្នាការនៅកម្ពុជា បានប្រកាសគាំទ្រពេញទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល បន្ទាប់ពីទទួលបានប្រាក់សោហ៊ុយធ្វើដំណើរ ២,៥០ ដុល្លារអាមេរិក ក្នុងមួយខែ បន្ថែមលើសោហ៊ុយធ្វើដំណើរ និងស្នាក់នៅដែលកំពុងអនុវត្ត ខណៈកិច្ចអន្តរាគមន៍នេះ គឺជាវិធានការបណ្តោះអាសន្នក្នុងអំឡុងពេលមានវិបត្តិប្រេងឥន្ធនៈជាសកល។

ការប្រកាសគាំទ្រនេះធ្វើឡើងកាលពីរសៀលថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួង ក្នុងឱកាស លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីពិនិត្យលទ្ធភាពសម្រាលបន្ទុកចំណាយសោហ៊ុយធ្វើដំណើររបស់កម្មករ-និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ក្នុងអំឡុងពេលអន្តរកាល នៃវិបត្តិថ្លៃប្រេងឥន្ធនៈជាសកល។
អ្នកស្រី ទូច សើ ប្រធានសហព័ន្ធសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា(FTUWKC) បានថ្លែងថា អ្នកស្រីគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលដែលបានជួយអន្តរាគមន៍បញ្ហាវិបត្តិប្រេងឥន្ធនៈជាសកលបានទាន់ពេល។ តំណាងកម្មករ-និយោជិត និងនិយោជក បានពិភាក្សាគ្នាយ៉ាងផុសផុល ដើម្បីស្វែងរកដំណោះស្រាយសមរម្យជួយសម្រាលបន្ទុកការចំណាយរបស់កម្មករ-និយោជិត។

អ្នកស្រីបញ្ជាក់ថា «ខ្ញុំអត់មានពាក្យអ្វីនិយាយទេ ព្រោះរំភើបខ្លាំងពេក ព្រោះកន្លងមកយើងធ្លាប់ជជែកគ្នាច្រើនពីរឿងអត្ថប្រយោជន៍កម្មករ ទម្រាំតែជជែកគ្នារកចំណុចរួមមួយសមរម្យ ដែលអាចទទួលយកទាំងអស់គ្នា ប៉ុន្ដែការប្រជុំលើកនេះ គឺយើងអត់បានជជែកគ្នាខ្លាំងទេ ហើយនិយាយឆាប់ត្រូវគ្នាទៀត ដោយសារយើងបានដឹងច្បាស់ពីស្ថានភាពដែលបានកើតឡើងនៅលើសកលលោក»។
លើសពីនេះអ្នកស្រី ទូច សើ បានបន្ថែមថា អ្នកស្រី ក៏ដូចជាកម្មករ នឹងសប្បាយរីករាយខ្លាំង ក្រោយពីបានទទួលដំណឹងនេះ ដោយសារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់នៅក្នុងបរិបទវិបត្តិប្រេងឥន្ធនៈជាសកលនេះ។ អ្នកស្រីបានអំពាវនាវដល់កម្មករ-និយោជិតទាំងអស់ គាំទ្រដល់ចំណាត់ការនេះ និងចូលរួមអនុវត្តទទួលយកដំណោះស្រាយដ៏សមរម្យនេះ។
ជុំវិញចំណាត់ការបែបនេះ អ្នកស្រី កេន ឆេងឡាង អនុប្រធានសហភាពចលនាកម្មករកម្ពុជាបាននិយាយថា ក្នុងនាមតំណាងកម្មករ-និយោជិត ពិតជាសប្បាយរីករាយយ៉ាងខ្លាំង និងពេញចិត្តចំពោះចំណាត់ការអន្តរាគមន៍ក្នុងការផ្ដល់អត្ថប្រយោជន៍បន្ថែមដល់កម្មករ-និយោជិត នៅក្នុងបរិបទដ៏លំបាកនេះ។

អ្នកស្រីបញ្ជាក់ថា «ខ្ញុំសប្បាយរីករាយចំពោះចំណាត់ការនេះ បើទោះបីជាចំនួន នៃការផ្ដល់ជូនទៅកម្មករមិនបានច្រើនក៏ដោយ ប៉ុន្ដែវាជាចំណែកដ៏សំខាន់មួយជួយសម្រាលបន្ទុកការចំណាយរបស់បងប្អូនកម្មករ-និយោជិតរបស់យើង។ ការទាមទារដំឡើងប្រាក់ឧបត្ថម្ភនានាពីនិយោជក គឺមិនងាយពិភាក្សាបានជោគជ័យទេ ប៉ុន្ដែលើកនេះ គឺមានការអន្តរាគមន៍ពីរាជរដ្ឋាភិបាល គឺយើងមិនបានជជែកគ្នាអ្វីច្រើនទេ តែយើងទទួលបានលទ្ធផលជាវិជ្ជមាន»៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


