ព័ត៌មានជាតិ
មកដល់ពេលនេះ មានក្រុមហ៊ុនចំនួន ១៨ ដាក់ពាក្យស្នើសុំវិនិយោគអគារជាប់គាំងនៅខេត្តព្រះសីហនុ
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានអះអាងថា មានអ្នកវិនិយោគចំនួន ១៨ ក្រុមហ៊ុន បានដាក់ពាក្យស្នើសុំធ្វើការវិនិយោគនៅអនុគណ:កម្មាធិការដោះស្រាយអគារជាប់គាំងក្នុងខេត្តព្រះសីហនុ។

ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយគណ:ប្រតិភូមកពីក្រុងក្វាងចូវ ដឹកនាំដោយលោក Wang Fuzhu អនុលេខាធិការបក្សនៃក្រុមហ៊ុន Guangzhou industrial Investment Holding Group ប្រទេសចិន នៅរសៀលថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៤ លោកគួច ចំរើន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញកម្មវិធីពិសេសដោះស្រាយបញ្ហាអគារជាប់គាំនៅខេត្តព្រះសីហនុ ដោយបានប្រកាសលើកទឹកចិត្តជាច្រើនក្នុងការវិនិយោគ។
លោកថា មកដល់ពេលនេះ មានអ្នកវិនិយោគចំនួន ១៨ ក្រុមហ៊ុន បានដាក់ពាក្យស្នើសុំធ្វើការវិនិយោគនៅអនុគណ:កម្មាធិការដោះស្រាយអគារជាប់គាំងរបស់ខេត្ត។
ខេត្តព្រះសីហនុនិងខេត្តជាំងស៊ូ ប្រទេសចិនបានចងសម្ព័ន្ធមេត្រីភាពជាខេត្តបងប្អូនលើវិស័យឧស្សាហកម្ម អប់រំ សុខាភិបាល ដោយផ្អែកលើផែនការសកម្មភាពវិនិយោគប្រកបដោយសក្តានុពល និងភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ ឬវត្ថុធាតុដើមចេញចូល។

នៅក្នុងឱកាសនោះ លោក គួច ចំរើន បានលើកពីភូមិសាស្រ្តនិងសក្តានុពលរបស់ខេត្តព្រះសីហនុដែលមានក្រុងចំនួន ២ ស្រុកចំនួន ៣ មានឆ្នេរប្រវែង ១៧៥ គីឡូម៉ែត្រ កោះចំនួន ៣២ មានកំពង់ផែសមុទ្រទឹកជ្រៅស្រូបយកការដឹកជញ្ជូនចេញចូលនៅទូទាំងប្រទេសចំនួន ៧០ ភាគរយ និងមានព្រលានយន្តហោះអន្តរជាតិ។
លោកបន្តថា មុនកូវីដ-១៩ ទទួលបានភ្ញៀវទេសចរចំនួន ២ លាននាក់ក្នុងមួយឆ្នាំ។ ក្រោយកូវីដ-១៩ ឆ្នាំ ២០២៣ ទទួលភ្ញៀវទេសចរបានជាង ៤០ ម៉ឺននាក់។ ខេត្តមានផ្លូវល្បឿនលៀនដំបូងគេក្នុងប្រទេសកម្ពុជាសាងសង់ដោយក្រុមហ៊ុនមិត្តចិន ផ្លូវល្បឿនលឿននេះទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុ។
លោកអភិបាលខេត្តបានបញ្ចាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងរៀបចំផែនការមេប្រើប្រាស់ដីធ្លីអភិវឌ្ឍខេត្ត។
លោក Wang Fuzhu បានមើលឃើញពីការអភិវឌ្ឍរីកចម្រើនរបស់ខេត្តព្រះសីហនុ ពិសេសគោលនយោបាយពិសេសបស់រាជរដ្ឋាភិបាល ក្នុងការលើកទឹកចិត្តដល់អ្នកវិនិយោគមកធ្វើការវិនិយោគមកខេត្តជាប់ឆ្នេរសមុទ្រមួយនេះ។
លោក Wang Fuzhu បានបន្តថា ខេត្តព្រះសីហនុមានទីតាំងល្អសម្រាប់ធ្វើការវិនិយោគ ហើយអ្នកវិនិយោគមកទីក្រុង ក្វាងចូវ មានទំនុកចិត្តនិងចាប់អារម្មណ៍វិនិយោគនៅក្នុងខេត្តព្រះសីហនុនៅពេលខាងមុខ៕
អត្ថបទ៖ ស៊ុយ ចាន់ធា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


