សន្តិសុខសង្គម
នគរបាលរាជធានី ស្រាវជ្រាវបង្ក្រាបជនជាតិចិន ០៦ នាក់ លួចផ្លាកលេខរថយន្ត និង កាន់កាប់អាវុធខុសច្បាប់ ប្រព្រឹត្តិនៅខេត្តព្រះសីហនុ
កាលពីយប់ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៦ កម្លាំងនគរបាលរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវឈានទៅបង្ក្រាបជនសង្ស័យជាជនជាតិចិន ០៦ នាក់ ពាក់ព័ន្ធករណីលួចផ្លាកលេខរថយន្ត និង កាន់កាប់អាវុធដោយខុសច្បាប់ ប្រព្រឹត្តិទៅនៅខេត្តព្រះសីហនុ។

ការបង្ក្រាបនេះធ្វើឡើងក្រោមបទបញ្ជាផ្ទាល់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខេត្តព្រះសីហនុ ដែលជាម្ចាស់ករណី បង្ក្រាបក្រុមជនសង្ស័យក្នុងទឹកដីភូមិសាស្ត្ររាជធានីភ្នំពេញ។
ជនសង្ស័យទាំង ០៦ នាក់ រួមមាន ៖ ០១.ឈ្មោះ WANG HU ភេទប្រុស អាយុ ៣៥ ឆ្នាំ , ០២.ឈ្មោះ LYU XIAN KUI ភេទប្រុស អាយុ ៤៧ ឆ្នាំ , ០៣.ឈ្មោះ PU XING WANG ភេទប្រុស អាយុ ៣៦ ឆ្នាំ , ០៤.ឈ្មោះ YINGLEł ភេទប្រុស អាយុ ៣៩ ឆ្នាំ , ០៥.ឈ្មោះ CHEN YIFING EI ភេទប្រុស អាយុ ២៤ ឆ្នាំ , ០៦.ឈ្មោះ WANG LING ភេទប្រុស អាយុ ៤៣ ឆ្នាំ។

ក្នុងការបង្ក្រាប កម្លាំងសមត្ថកិច្ច ដកហូតបានរថយន្តម៉ាក TOYOTA ALPHARD ០១ គ្រឿង ពណ៌ស ស៊េរីឆ្នាំ ២០១៥ ពាក់ផ្លាកលេខ កម្ពុជា H.DAV289 , អាវុធខ្លី ម៉ាក NP៤២ ០១ ដើម បង់ចំនួន ០១ និង គ្រាប់ចំនួន ១០ គ្រាប់ , ទូរសព្ទ័ដៃចំនួន ០៦ គ្រឿង និង វត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់៕
អត្ថបទ ៖ សុភា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


