ចរាចរណ៍
នគរបាលខេត្តព្រះសីហនុ រឹតបន្តឹងច្បាប់ចរាចរណ៍ លើអ្នកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង តេស្តសារធាតុញៀន អ្នកបើករថយន្តធុនធំ
កម្លាំងជំនាញ នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ចុះរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យជាតិស្រវឹង និងធ្វើតេស្ដរកសារធាតុគ្រឿងញៀន អ្នកបើកបររថយន្តធុនធំ។

ជាក់ស្ដែងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងការចង្អុលណែនាំជាប្រចាំរបស់ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដឹកនាំកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ចុះរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យជាតិស្រវឹង និងធ្វើតេស្ដរកសារធាតុគ្រឿងញៀន អ្នកបើកបររថយន្តធុនធំ លើផ្លូវជាតិលេខ៤ ចន្លោះគីឡីម៉ែត្រ ២២០-២២១ ស្ថិតនៅសង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។



ជាមួយគ្នាផងដែល កម្លាំងសមត្ថកិច្ច បានធ្វើអប់រំពន្យល់ឲ្យអ្នកបើកបរគ្រប់រូបចូលរួមគោរពច្បាប់ចរាចរណ៍ ជៀសវាងដាច់ខាតការប្រើប្រាស់សារធាតុញៀន បើកបរក្នុងស្ថានភាពស្រវឹង ជាហេតុនាំអោយមានគ្រោះចរាចរណ៍ កើតឡើងដោយជាយកថាហេតុ ក្នុងការត្រួតពិនិត្យវាស់កម្រិតជាតិស្រវឹង និងមិនអនុញ្ញាតិអោយអ្នកបើកបរ ដែលមានជាតិស្រវឹងលើសកម្រិតបន្តបើកបររថយន្ត ដោយត្រូវផ្លាស់ប្តូរអ្នកបើកបរ ដែលរួមដំណើរមកជាមួយគ្នា៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


