ព័ត៌មានជាតិ
ខណ្ឌរដ្ឋបាលជលផល និងប្រជាសហគមន៍ក្នុងស្រុកសៀមបូក រៀបចំការការពារអភិរក្សត្រីមេពូជ និងសត្វផ្សោត
ខណ្ឌជលផលស្ទឹងត្រែង សហការជាមួយសមាគមន៍ ថែរក្សាបរិស្ថាន និងវប្បធម៌ពង្រឹងសមត្ថភាពប្រជាសហគមន៍នេសាទ ចំនួន ១០ នៅក្នុងស្រុកសៀមបូក ដើម្បីបង្កើនការការពារអភិរក្ស ត្រីមេពូជនិងសត្វផ្សោតនៅរដូវបិទនេសាទ។
លោក ស្រី សំវិចិត្រ នាយខណ្ឌជលផលស្ទឹងត្រែងបានបញ្ជាក់នៅព្រឹកថ្ងៃទី ០៩ ឧសភានេះ បានឱ្យដឹងថា ការរៀបចំសហគមន៍នេសាទ ការពារត្រីមេពូជនិងសត្វផ្សោត និងមានការប្រគល់សម្ភារប្រើប្រាស់ទូកម៉ាស៊ីនចំនួន ២គ្រឿង សម្រាប់ក្រុមអភិរក្សត្រីមេពូជ នៅឃុំកោះសំពាយ ស្រុកសៀមបូកខេត្តស្ទឹងត្រែងដើម្បីប្រើប្រាស់ផងដែរ។

លោកនាយខណ្ឌបានបន្តទៀតថា ការប្រគល់សម្ភារៈខាងលើ ក្នុងគោលបំណងអភិរក្សធនធានជលផល នៅទន្លេមេគង្គលើ ឲ្យកាន់តែសម្បូរបែបឡើង ព្រោះនៅខេត្តស្ទឹងត្រែងមានអន្លង់អភិរក្ស ត្រីមេពូជហូតទៅដល់ ៧៩កន្លែងនិងអន្លង់សត្វផ្សោតដែលយើងកំពុង ធ្វើការល្បាតការពារមានចំនួន ៣ កន្លែង ដែលមានសត្វផ្សោតរស់នៅប្រមាណជាង២០ក្បាលផងដែរ។
លោកបន្តថា ដោយឡែកនៅក្នុងស្រុកសៀមបូកនេះ ក្រុមអភិរក្សកំពុងរៀបចំយន្តការអភិរក្សត្រីមេពូជនៅតាមអន្លង់អភិរក្សត្រីមេពូចំនួន ១៦និងប្រជាសហគមន៍នៅក្នុង ស្រុកសៀមបូកនេះចំនួន ១៦ សហគមន៍ផងដែរ។

ជាមួយគ្នានេះដែរ សមាគមថែរក្សាបរិស្ថាននិងវប្បធម៌ហៅកាត់ថា អង្គការសេប៉ាបានជួយឧបត្ថម្ភគាំទ្រ ផ្នែកសម្ភារៈ និងទូកបន្ថែម ដើម្បីយើងរួមគ្នាពង្រឹងយុទ្ធវិធី អភិរក្សត្រីមេពូជនិងសត្វផ្សោតកាន់តែមានប្រសិទ្ធភាពឡើង។
លោកពកជំនោរតំណាងឲ្យប្រជាសហគមន៍នេសាទនៅក្នុងស្រុកសៀមបូក បានគាំទ្រចំពោះការរៀបចំយន្តការនេះឡើង ព្រោះនៅពេលដែលប្រជាសហគមន៍នីមួយៗ មានមធ្យោបាយ និងសម្ភារៈប្រើប្រាស់គ្រប់គ្រាន់ យើងពង្រឹងសមត្ថភាពបានរឹងមាំក្នុងការចុះធ្វើល្បាត ទៅតាមតំបន់អភិរក្សនីមួយៗ ការពារបាននៅធនធានជលផលរបស់យើងឱ្យវាសម្បូរបែប ឡើងពីមូយឆ្នាំទៅមួយឆ្នាំ នៅក្នុងរដូវត្រីពងកូន សម្រាប់បម្រើសេចក្តីត្រូវការរបស់យើង និងកូនចៅយើងទៅថ្ងៃអនាគតផងដែរ។
លោកបន្តថា ប្រជាសហគមន៍ នេសាទ ប្តេជ្ញាបង្កើតកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានមន្ត្រីប៉ុស្តិ៍រដ្ឋបាលឆ្មាំទន្លេធ្វើសកម្មភាពឱ្យបានសកម្ម ក្នុងរដូវបិទនេសាទនេះ ព្រោះនៅតាមតំបន់ត្រីពងកូនមន្ត្រីជំនាញបានអំពាវនាវឲ្យប្រជាអ្នកនេសាទនៅតាមមូលដ្ឋានទាំងអស់នាំគ្នាចូលរួមជាមួយប្រជាសហគមន៍អ្នកនេសាទ ការពារធនធានជលផល របស់យើងទាំងអស់គ្នាព្រោះធនធានទាំងនេះ មិនមែនជារបស់បុគ្គលណាម្នាក់នោះទេ។
សូមបញ្ជាក់ថា នៅទន្លេមេគង្គខេត្តស្ទឹងត្រែង មានអន្លង់អភិរក្សត្រីមេពូចំនួន ៧៩កន្លែង អន្លង់អភិរក្សសត្វផ្សោតចំនួន ៣កន្លែង ហើយខណ្ឌរដ្ឋបាលជលផល បានរៀបចំឲ្យមានស្នាក់ការអភិរក្សបានចំនួន ៧ ក្នុងនោះ នៅក្នុងស្រុកសៀមបូកចំនួន១កន្លែង, ក្រុងស្ទឹងត្រែង១កន្លែង, ស្រុកសេសាន២កន្លែង និងស្រុកបុរីអូរស្វាយសែនជ័យចំនួន ៣ កន្លែង ដែលមានមន្ត្រីប្រចាំការចាប់ពី ៥ នាក់រហូតទៅដល់ ១០ នាក់ នៅក្នុងស្នាក់ការអភិរក្សនីមួយៗ៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៩ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


