Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួង​ការងារ ៖ TVET មាន​តួនាទី​សំខាន់​មិនអាច​ខ្វះ​បាន​ក្នុងការ​អភិវឌ្ឍន៍​មូលធន​មនុស្ស

បានផុស

នៅ

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ថ្លែង​ថា ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ដើរតួនាទី​យ៉ាងសំខាន់​មិនអាច​ខ្វះ​បាន ក្នុងការ​អភិវឌ្ឍ​មូលធន​មនុស្ស ព្រោះ​បាន​ជួយផ្តល់​ចំណេះដឹង ជំនាញ​បច្ចេកទេស សមត្ថភាព ដល់​យុវជន​ដើម្បី​ក្លាយខ្លួនជា​កម្លាំង​ពលកម្ម​ជំនាញ និង​ចូលរួម​កាត់បន្ថយ​គម្លាត​ជំនាញ​ក្នុង​ទីផ្សារការងារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ថ្លែង​បែបនេះ ក្នុង​ពិធី​ប្រារព្ធ​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ លើក​ទី​៧ ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២៤ ដែល​ធ្វើឡើង​ក្រោម​ប្រធានបទ «TVET​រៀន​ឱ្យ​ចប់ ឱ្យ​ចេះ ឱ្យមាន​ការងារ​» នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។

បើ​តាម​លោក​រដ្ឋមន្ត្រី TVET បាន និង​កំពុង​ធ្វើឱ្យ​កម្លាំង​ពលកម្ម និង​មូលធន​មនុស្ស​របស់​កម្ពុជា មាន​ភាព​ធន​និង​ការប្រែប្រួល ផ្លាស់ប្តូរ​នៃ​ស្ថានភាព​ទីផ្សារការងារ ការវិវឌ្ឍ​នៃ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ថ្មី ព្រមទាំង​ជួយ​ឱ្យ​យុវជន​អាច​ចាប់យក​ឱកាស​ការងារ បាន​យ៉ាង​ឆាប់រហ័ស កាត់បន្ថយ​ភាពឥតការងារ​ធ្វើ ក៏ដូចជា​ជំរុញ ការ​ចូលរួម​ចំណែករ​បស់​យុវជន ឱ្យបាន​កាន់តែ​ផុលផុស ទូលំទូលាយ ក្នុង​សកម្មភាព​អភិវឌ្ឍន៍​សង្គម និង​សេដ្ឋកិច្ចជាតិ​។

មិនតែប៉ុណ្ណោះ TVET គឺជា​ស្ពាន​ចម្លង​ដែលមាន​ភាពបត់បែន ស្របតាម​ស្ថានភាព​ជាក់ស្តែង នៃ​ប្រជាពលរដ្ឋ​ក្នុង​ទម្រង់​ជា​រយៈពេល​ខ្លី មធ្យម និង​វែង ទាំង​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ ដោយ​អាច​ធ្វើបាន​នៅ​គ្រប់​ទីកន្លែង រួមមាន​គ្រឹះស្ថានសិក្សា សហគ្រាស សហគមន៍ ព្រមទាំង​ដោយ​ច​ល័យ ដែលមាន​ប្រសិទ្ធភាព​ឆាប់រហ័ស ឆ្ពោះ​ទៅ​រក​ការងារ និង​ជា​ជំហាន​ផ្លូវ​ដើរ ធ្វើឱ្យ​សិស្ស​អាច​បន្ត​ការសិក្សា​បាន​កាន់តែ​ខ្ពស់ ហើយ​អាចបំពេញ​កិច្ចការងារ​បាន​ក្នុង​ពេល​តែមួយ​។

លោក​បញ្ជាក់​ថា «TVET ជួយ​បំពេញ​នូវ​ទស្សនៈ ការសិក្សា​ពេញ​មួយ​ជី​វីត ដល់​ប្រជាពលរដ្ឋ​ទូទៅ ដល់​យុវជន ពិសេស បងប្អូន​កម្មករ​និយោជិត តាមរយៈ​កម្មវិធី​ផ្លាស់ប្តូរ​ជំនាញ បង្កើន​ជំនាញ និង​បង្កើន​លទ្ធភាព​ពេញ​មួយជីវិត ឱ្យ​ឆ្លើយតប​តម្រូវការ ទីផ្សារ​ការងារ និង​ការប្រែប្រួល​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក​»​។

បើ​តាម​លោក​រដ្ឋមន្ត្រី ការ​ប្រារព្ធ​ទិវា​ជាតិ​លើក​ទី​៧ នៅថ្ងៃនេះ នឹង​ជួយ​ជំរុញ​ឱ្យ កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដល់​យុវជន​ដែល​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ទាំងអស់ សម្រាប់​គោលដៅ​១​លាន​៥​សែន​នាក់ លើក​កម្រិត​សញ្ញាបត្រ​បច្ចេកទេស វិជ្ជាជីវៈ សិក្សា​ដោយ​ឥត​បង់ថ្លៃ និង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ទៀតផង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម