ព័ត៌មានជាតិ
សង្កាត់ចាក់អង្រែក្រោមទទួលបានសមិទ្ធិផលថ្មី សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោមបានឲ្យ កម្ពុជាថ្មី ដឹងនៅរសៀលថ្ងៃទី១០ ខែកក្កដា នេះថា នៅដើមខែកក្កដានេះ សាលាសង្កាត់ចាក់អង្រែក្រោម នៃរដ្ឋបាលខណ្ឌខណ្ឌមានជ័យ បានទទួលសមិទ្ធិផលថ្មី គឺផ្លូវ១ខ្សែតភ្ជាប់ផ្លូវលេខ៣១ឆ្ពោះទៅផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតាឡុង១។

លោកចៅសង្កាត់បានបន្តថា ផ្លូវដែលសាងសង់ថ្មីនេះ គឺកំពុងកិនបង្ហាប់ និងចាក់ថ្មរមុិចដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរចេញពីភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ដែលពីដើមឡើយពុំដែលមានទេគឺមានតែផ្លូវចេញទៅផ្លូវជាតិលេខ២ប៉ុណ្ណោះ។ ហើយផ្លូវនេះមានសារសំខាន់សម្រាប់ឲ្យប្រជាពលរដ្ឋធ្វើដំណើរចេញពីភូមិឆ្ពោះទៅផ្លូវ៦០ម៉ែត្រដែលពីដើមមក គឺត្រូវវាងទៅមុខវត្តចាក់អង្រែក្រោមទើបអាចទៅផ្លូវ៦០ម៉ែត្របាន។
ចំពោះថវិកាសាងសង់ផ្លូវ គឺទទួលបានពីសប្បុរសជនដែលលោកមានលំនៅដ្ឋានអមសង្ខាងផ្លូវនេះ។ ផ្លូវថ្មីដែលកំពុងស្ថាបនាមានបណ្តោយ៧០០ម៉ែត្រ និងមានទទឹង១០ម៉ែត្រ៕
អត្ថបទ៖ នរា





-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ