Connect with us

សន្តិសុខសង្គម

តំបន់ជុំវិញផ្សារបឹងព្រលិត​ ដែលធ្លាប់លិចលង់​១៥ឆ្នាំ ប្រែក្លាយជាផ្លូវបេតុងរឹងមាំបង្កភាពងាយស្រួលដល់ពលរដ្ឋ

បានផុស

នៅ

នៅតំបន់ជុំវិញផ្សារបឹងព្រលិត ក្នុងភូមិសាស្ដ្រភូមិអូរអណ្ដូង១ និងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដែលធ្លាប់រងការលិចលង់នៅរដូវវស្សារយៈពេល១៥ឆ្នាំមកហើយនោះ មកដល់បច្ចុប្បន្នបានប្រែក្លាយជាផ្លូវបេតុងរឹងមាំ និងមានប្រព័ន្ធលូរំដោះទឹក បង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុងការរស់នៅ ក៏ដូចជាការប្រកកអាជីកម្ម។ ប្រជាពលរដ្ឋក្នុងភូមិអូរអណ្ដូង១ និងភូមិព្រះពន្លា បានសម្ដែងក្ដីរីករាយ និងថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធ ដែលបានអនុវត្តវិធានការដោះស្រាយជូនពួកគាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ដួង សាបាន មន្ត្រីបច្ចេកទេសខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី២ ខែមិថុនានេះថា ក្នុងឆ្នាំ២០២៦នេះ សម្រាប់សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ មានគម្រោងអនុវត្តផ្លូវបេតុងអាមេចំនួន៥ខ្សែ មានបណ្តោយសរុប ៦៦២៤ម៉ែត្រទទឹងមធ្យម៦ម៉ែត្រ ស្ថិតក្នុងភូមិអូរអណ្តូង១ និងភូមិព្រះពន្លា និងប្រពន្ធ័លូមូលសម្រាប់រំដោះទឹកចំនួន១ខ្សែប្រវែង​១៨៧​ម៉ែត្រ ដែលមានមុខកាត់១ម៉ែត្រ ស្ថិតក្នុងភូមិអូរអណ្តូង១។

លោក ដួង សាបាន បញ្ជាក់ទៀតថា នៅពេលដែលស្ថាបនាផ្លូវចាក់បេតុងអាមេជុំវិញផ្សារបឹងព្រលិតរួចរាល់ហើយនោះ គឺតំបន់ដែលធ្លាប់លិចលង់រាល់រដូវវស្សាអស់រយៈពេល១៥ឆ្នាំមកនោះ គឺលែងមានទៀតហើយ។ នេះគឺដោយសារការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខណ្ឌច្បារអំពៅ។

ប្រជាពលរដ្ឋរស់នៅភូមិអូរអណ្តូង១សង្កាត់ព្រែកប្រា ដែលទទួលបានផ្លូវចាក់ក្រាលបេតុងអាមេ បានសម្ដែងក្តីត្រេកអរព្រោះលែងព្រួយបារម្មណ៍ពីការលិចលង់លំនៅដ្ឋានទៀតហើយ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម