ព័ត៌មានជាតិ
សង្ស័យ! គ្រូពេទ្យចុះយកសំណាកបុគ្គលិកការ៉ាស់ឡានក្នុងបុរីប៉េងហួតទាំងយប់
ក្រុមគ្រូពេទ្យយស្មគ្រ័ចិត្តសម្តេចតេជោនិងអាជ្ញាធរខណ្ឌច្បារអំពៅបានចុះមកយកសំណាកបុគ្គលិក មជ្ឈមណ្ឌលថែមទាំរថយន្ត វី ឃ្លីន ស្ថិតនៅបុរីប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារទាំងយប់ បន្ទាប់ពីមានការសង្ស័យឆ្លងជំងឺកូវីដ១៩។
លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅបានឲ្យដឹងថា ការចុះយកសំណាកពីបុគ្គលិកការ៉ាស់រថយន្តនេះ(មជ្ឈមណ្ឌលថែទាំរថយន្ត វី ឃ្លីន) បានចាប់ផ្តើមធ្វើឡើងកាលពីវេលាម៉ោង០៨ យប់ថ្ងៃទី ៥ ខែមីនាម្សិលមិញ ដែលមានបុគ្គលិក ៣៥ នាក់ត្រូវយកសំណាកមានស្រី ១៥ នាក់ជាជនជាតិខ្មែរ។

បើតាមលោកអភិបាលរងខណ្ឌបានបន្តថាមកដល់ថ្ងៃទី៦ខែមីនានេះនៅមូលដ្ឋានខណ្ឌច្បារអំពៅរាជធានីភ្នំពេញគឺមានការចុះមកយកសំណាកដែលសង្ស័យមានឆ្លងជំងឺកូវិដ១៩ចាប់តាំងពីព្រឹត្តិការណ៍ថ្ងៃទី២០ខែកុម្ភះមកនេះ មានសង្កាត់និរោធច្រើនជាងគេ ក្នុងនោះមានបុរីប៉េង ហួត គម្រោង៧។
ទាក់ទិននិងការរកឃើញទីតាំងប្រឈមខាងលើនេះលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅបានសំណូមពរយ៉ាងទទូចសុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តន៍ឲ្យបាននូវសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវិដ១៩កុំឲ្យរាលដាលដល់សហគមន៍យ៉ាងច្រើនបែបនេះ។
ហើយបើពុំចាំបាច់សុំកុំធ្វើដំណើចេញពីផ្ទះឲ្យសោះ។ព្រោះមិនដឹងថាជំងឺកូវិដដ៏សាហាវនេះពុំដឹងនៅក្នុងខ្លួនអ្នកណាម្នាក់នោះឡើយ៕


អត្ថបទ៖នរា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២១ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


