ព័ត៌មានជាតិ
ចំណោមខេត្ត ៤ មានព្រៃកោងកាង ខេត្តកោះកុងឈរលើគេ ខណៈខេត្តកែបនៅលំដាប់ទី ៤
ក្នុងចំណោមខេត្តចំនួន ៤ ជាប់សមុទ្រដែលមានព្រៃកោងកាង ខេត្តកែប ឈរនៅលំដាប់លេខ ៤ មានព្រៃកោងកាងតិចជាងគេ ខណៈដែលខេត្តកោះកុងមានព្រៃកោងកាងច្រើនជាងគេស្មើ ៧៩% នៃផ្ទៃដីព្រៃកោងកាងទូទាំងប្រទេស។

កម្ពុជាមានផ្ទៃដីព្រៃកោងកាងសរុបចំនួន ៥៨ ៨០០ហិតា នៅក្នុងខេត្តជាប់សមុទ្រចំនួន ៤ មាន ខេត្តកោះកុង ព្រះសីហនុ ខេត្តកំពត និងខេត្តកែប។
របាយការណ៍ពីក្រសួងបរិស្ថានបង្ហាញថា ខេត្តកោះកុង មានព្រៃកោងកាងទំហំ ៤៦ ៥២៩ ហិកតា ជាខេត្តដែលមានព្រៃកោងកាងច្រើនជាងគេ ក្នុងចំណោមខេត្តជាប់មាត់សមុទ្រស្មើជិត ៧៩% នៃផ្ទៃដីព្រៃកោងកាងសរុបនៅកម្ពុជា។ ខេត្តព្រះសីហនុ ស្ថិតនៅលំដាប់ទី២ ដែលមានព្រៃកោងកាងទំហំ ៩ ៣៥២ហិតា ខេត្តកំពតមានទំហំ ១ ៩៦៦ ហិតា ខណៈដែលខេត្តកែបមានព្រៃកោងកាងទំហំ ១ ០០៥ ហិតាឈរលំដាប់ទី ៤។

តាមរយៈយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលដាក់ចេញដោយក្រសួងបរិស្ថានផ្តោតលើ «ភាពស្អាត» «ភាពបៃតង» និង«ចីរភាព» ក្រសួងបរិស្ថានបានធ្វើការចែកកូនឈើដោយឥតគិតថ្លៃដល់សាធារណជនដែលមានបំណងចូលរួមដាំស្តារនិងបង្កើនភាពបៃតងក្នុងសហគមន៍ ក្នុងនោះក៏មានការចែកកូនកោងកាងនៅតាមខេត្តតំបន់ឆ្នេរទាំង ៤ ផងដែរ៕


-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


