Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ និងសាកលវិទ្យាល័យជាតិកូរ៉េ ចុះ MOU សាងសង់សាលារៀនទឹកភ្លៀងនៅកម្ពុជា

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា រាជបណ្ឌិតសភាកម្ពុជា(RAC) និងសាកលវិទ្យាល័យជាតិសេអ៊ូល(SNU) បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី«ការកសាងសាលារៀនទឹកភ្លៀងចំនួន១០០០ សាលានៅប្រទេសកម្ពុជា» ដើម្បីផ្តល់ទឹកស្អាតដែលមានគុណភាពខ្ពស់ជូនដល់សិស្សានុសិស្ស និងសហគមន៍សាលារៀន។

ពិធីចុះអនុស្សរណៈត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ក្នុងគោលបំណង សហការសាងសង់សាលាទឹកភ្លៀងចំនួន ១,000 សាលារៀននៅក្នុងប្រទេសកម្ពុជា ដើម្បីជួយដោះស្រាយនូវវិបត្តិអាកាសធាតុ និងប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំតាមរបៀបវារៈរបស់អង្គការសហប្រជាជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


គម្រោងនេះ ក៏ដើម្បីកែតម្រូវនៃការយល់ខុសជាសាធារណៈអំពីទឹកភ្លៀង ដោយផ្តល់ការអប់រំ និងបណ្តុះបណ្តាល បច្ចេកទេសដល់វិស្វករ សាធារណជន និងសិស្សានុសិស្ស និងណែនាំការច្នៃប្រឌិតនូវ បច្ចេកទេសល្អៗ និងសាមញ្ញ ដើម្បីកំណើនសេដ្ឋកិច្ច និងសង្គមក្នុងការបង្កើតប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់ផឹកដោយផ្អែកលើសហគមន៍នៅក្នុងប្រទេសកម្ពុជា។

មានប្រសាសន៍នៅក្នុងពិធីនោះ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការនៃក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថាគម្រោងនេះនឹងឆ្លើយតបទៅនឹងចក្ខុវិស័យរបស់ក្រសួងអប់រំ ក្នុងការលើកកម្ពស់អនុវត្តទឹកស្អាត និងអនាម័យ នៅតាមសាលារៀន ជាពិសេសគាំទ្រដល់ការអនុវត្តស្តង់ដាសាលារៀនគំរូ។ លោកស្រីជឿជាក់ថា គម្រោងនេះ នឹងជួយផ្តល់ផលប្រយោជន៍ដល់សិស្ស និងសហគមន៍សាលារៀនក្នុងប្រទេសកម្ពុជា ដោយផ្តល់លទ្ធភាពទទួលបានទឹកស្អាតដែលមានគុណភាពខ្ពស់ តាមរយៈការអនុវត្តប្រព័ន្ធទឹកសម្រាប់ផឹកនិងសម្រាប់សហគមន៍ ដោះស្រាយបញ្ហាបរិស្ថាន និងសុខភាពសំខាន់ៗ លើកកម្ពស់ការប្រើប្រាស់ធនធានទឹកប្រកបដោយនិរន្តរភាព ដែលមានសារៈសំខាន់សម្រាប់ការ​សម្របខ្លួនទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។

កន្លែងផ្ទុកទឹកស្អាត

គម្រោងនេះ នឹងរួមចំណែកដោះស្រាយបញ្ហាខ្វះទឹកស្អាតនៅតាមសាលារៀន ជាពិសេសសាលារៀននៅតាមជនបទជាច្រើនខ្វះលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់។

គួរជម្រាបថា តាមរយៈគម្រោងនេះ ភាគីកម្ពុជា និងកូរ៉េខាងត្បូង នឹងចែករំលែកនូវចំណេះដឹងអំពីអាកាសធាតុជាសកល ជាពិសេសការរួមបញ្ចូលគ្នានូវបទពិសោធន៍ពីប្រទេសកម្ពុជា និងប្រទេសកូរ៉េ ជាមួយនឹងបច្ចេកវិទ្យាទំនើប និងបង្កើតបណ្តាញសាលាទឹកភ្លៀងអន្តរជាតិផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៦ នាទីutes មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម២ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៤ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៥ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម