ព័ត៌មានជាតិ
លោក ហេង សួរ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) លើការអភិវឌ្ឍវិស័យ TVET នៅកម្ពុជា
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ដឹកនាំដោយលោក អេនថូនី រ៉ូបឺត ហ្គីល (Anthony Robert Gill) ប្រធានផ្នែកប្រតិបត្តិការប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងលោក អ៊ែមម៉ានូអ៊ែល ឌុលហ្វុស (Emmannuel Dollfus) នាយកស្តីទីប្រចាំប្រទេសនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)។

ជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃសុក្រទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មានគោលបំណងសំខាន់ក្នុងការពិភាក្សាផ្លាស់ប្តូរយោបល់គ្នាដើម្បីការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា។

លោក ហេង សួរ បានសម្តែងការអរគុណចំពោះធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ដែលជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់វិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា។

លោករដ្ឋមន្ត្រី បានលើកឡើងពីសារសំខាន់នៃវិស័យ TVET ក្នុងការបង្កើតមូលធនមនុស្ស និងកម្លាំងពលកម្មជំនាញសម្រាប់ចូលរួមអភិវឌ្ឍកម្ពុជា ឆ្ពោះទៅសម្រេចបានជាប្រទេសមានប្រាក់ចំណូលខ្ពស់កំរិតមធ្យមនាឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នាឆ្នាំ២០៥០។

ទន្ទឹមនេះ លោករដ្ឋមន្ត្រី ជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា។

ជាការឆ្លើយតប លោក អេនថូនី រ៉ូបឺត ហ្គីល (Anthony Robert Gill) និងលោក អ៊ែមម៉ានូអ៊ែល ឌុលហ្វុស (Emmannuel Dollfus) បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី អំពីវឌ្ឍនភាពនៃការអនុវត្តភាពជាដៃគូអភិវឌ្ឍន៍ ដែលធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យ TVET នៅកម្ពុជា។ ទន្ទឹមនេះ គណៈប្រតិភូនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានបង្ហាញថានឹងបន្តចូលរួមផ្តល់ជាធាតុចូល និងការគាំទ្រនានាដើម្បីធ្វើឱ្យវិស័យ TVET នៅកម្ពុជាកាន់តែមានភាពល្អប្រសើរ៕





-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


