Connect with us

ព័ត៌មានជាតិ

ខេត្តព្រៃវែង ចាត់តាំង​ក្រុម​ការងារ​​ បូជាសព អ្នក​ស្លាប់​ដោយសារ​​ជំងឺកូវីដ១៩

បានផុស

នៅ

រដ្ឋបាលខេត្តព្រៃវែងនៅថ្ងៃ​នេះ​បាន​ចេញលិខិត​បង្គាប់​ការស្តីពី ការចាត់​តាំងក្រុមការងារ​រៀបចំបូជា​សព ចំពោះ​អ្នក​ស្លាប់​ដោយសារ​ជំងឺកូវីដ១៩ ដែលមាន​​ក្រុម​ការងារ​ចំនួន​១៦​រូប ដែល​ប្រធាន​មន្ទីរធម្មការ និងសាសនា ខេត្តព្រៃវែងជា​ប្រធាន។ ថ្ងៃនេះអ្នកជំងឺកូវីដ១៩ វ័យ ៦៩ឆ្នាំ នៅខេត្តព្រៃវែងបានស្លាប់ដោយសារជំងឺស្ទះសរសៃឈាមបេះដូង។បុរសវ័យរូបនេះ បានចូលសម្រាកមន្ទីរពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែងនៅថ្ងៃទី១៣ ខែមីនាឆ្នាំ២០២១ វេលាម៉ោង ៥និង៣០នាទីល្ងាចដោយសាររកឃើញមានវិជ្ជមានវីរុសកូវីដ១៩ ដោយមានលទ្ធផលវិភាគទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី១២ខែមីនាឆ្នាំ២០២១ក្រោយបានយកវត្ថុសំណាកនៅថ្ងៃទី១១ខែមីនាឆ្នាំ២០២១។

អានពិស្តារ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម