ព័ត៌មានជាតិ
កម្ពុជា ប្តេជ្ញាអនុវត្តអនុសញ្ញា CEDAW ដើម្បីលុបបំបាត់រាល់ទម្រង់រើសអើងស្រី្តភេទ
ស្ថាប័នពាក់ព័ន្ធកម្ពុជា បានបង្ហាញឆន្ទៈ និងប្តេជ្ញាខ្ពស់ក្នុងការជំរុញអនុវត្តអនុសញ្ញាស្តីពី ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងស្រ្តីភេទ( CEDAW) ដើម្បីការពារសិទ្ធិស្រ្តី និងលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជាឱ្យទទួលបានសមិទ្ធផលជាបន្តបន្ទាប់។
ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំ “កិច្ចសន្ទនាកម្រិតខ្ពស់ជាមួយគណៈកម្មការពាក់ព័ន្ធនៃរដ្ឋសភា» ស្តីពីអនុសញ្ញា CEDAW និងសេចក្តីសង្កេតសន្និដ្ឋានរបស់គណៈកម្មាធិការ CEDAW នៃអង្គការសហប្រជាជាតិ “ ក្រោមអធិបតីភាពលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមជាដៃគូលោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា ស្ថាប័នពាក់ព័ន្ធ និងសមាជិកសរុប ៩០ នាក់ (ស្រ្តី ៧០នាក់) ដែលសហការរៀបចំ និងគាំទ្រដោយភ្នាក់ងារសហប្រជាជាតិ UN Women ដែលជាដៃគូក្នុងការតាមដានការអនុវត្តអនុសញ្ញាស៊ី-ដរ។
តាមរយៈកិច្ចប្រជុំនេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី និងគណៈកម្មការពាក់ព័ន្ធនៃរដ្ឋសភាបានបង្ហាញពីឆន្ទៈរួមគ្នាក្នុងការបន្តជំរុញការអនុវត្តអនុសញ្ញា CEDAW នៅកម្ពុជា ដោយនឹងផ្តួចផ្តើមអនុវត្តតាមស្មារតីនៃកិច្ចសន្ទនា ដើម្បីពន្លឿនកិច្ចការពារសិទ្ធិស្ត្រី និងលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជាឱ្យទទួលបានសមិទ្ធផលជាបន្តបន្ទាប់បន្ថែមទៀត។
លោកស្រី អ៊ឹង កន្ថាផាវី បានស្នើសុំឱ្យមានការពិនិត្យ និងពិភាក្សាលើកិច្ចការពារសិទ្ធិស្ត្រីពាក់ព័ន្ធនឹងការបៀតបៀនផ្លូវភេទនៅក្នុងកន្លែងការងារក្នុងក្របខណ្ឌការពារសន្តិភាព និងសន្តិសុខ(ស្ត្រីក្នុងកិច្ចការពារជាតិ ឬស្ត្រីក្នុងកងកម្លាំង )។
លោកស្រី ក៏បានជំរុញឱ្យផ្តួចផ្តើមរៀបចំក្រុមការងារសម្របសម្រួលរវាងស្ថាប័ននីតិបញ្ញាតិ្ត និងស្ថាប័ននីតិប្រតិបត្តិ (ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី) ដើម្បីសហការរួមគ្នា និងជួបប្រជុំជាប្រចាំក្នុងគោលដៅពិនិត្យតាមដាន និងជំរុញការអនុវត្តអនុសញ្ញា CEDAW គោលនយោបាយ និងវិធានការនានា ដើម្បីពង្រឹងកិច្ចការពារសិទ្ធិស្រ្តី និងឈានទៅសម្រេចបានសមភាពយេនឌ័រ។

គួរជម្រាបថា កិច្ចសន្ទនានេះមានគោលបំណងពិភាក្សា និងបង្កើនការគាំទ្រពីរដ្ឋសភាក្នុងការអនុវត្តអនុសញ្ញា CEDAW និងពិភាក្សាអំពីវឌ្ឍនភាពគោលនយោបាយ ការប្រឈម និងផែនការឆ្លើយតបនឹងសេចក្តីសង្កេតសន្និដ្ឋាន រួមទាំងផ្តល់អនុសាសន៍ក្នុងការអនុវត្តអនុសញ្ញា CEDAW។ តបតាមការរំពឹងទុក កិច្ចសន្ទនានេះ គឺជាចំណុចចាប់ផ្តើមនៃការទំនាក់ទំនងរវាង ក.ជ.ក.ស. និងសភាក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីពង្រឹងកិច្ចការពារសិទ្ធិស្រ្តីដោយមានការគាំទ្រពីសភា និងការតាមដានការអនុវត្តអនុសញ្ញា CEDAW ព្រមទាំងពិធីសារតាមជម្រើសនៃអនុសញ្ញានេះ។

អង្គពិភាក្សាបានចែករំលែក និងផ្លាស់ប្តូរមតិយោបល់គ្នារវាងសមាជិកកម្មការពាក់ព័ន្ធនៃរដ្ឋសភា និងសមាជិកក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី លើទិដ្ឋភាពរួមនៃការអនុវត្តអនុសញ្ញា CEDAW និងផែនការសកម្មភាពរបស់ក្រសួង ស្ថាប័ន ដែលបានរៀបចំតាមវិស័យឆ្លើយតបនឹងសេចក្តីសង្កេតសន្និដ្ឋាន ៥៧ចំណុច របស់គណៈកម្មាធិការ CEDAW ហើយដែលលទ្ធផលនៃការអនុវត្តផែនការនេះនឹងផ្តល់នូវធាតុចូលជាមូលដ្ឋានសម្រាប់របាយការណ៍លើកទី៧ របស់ កម្ពុជា ស្តីពីការអនុវត្តអនុសញ្ញា CEDAW ដែលក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី បាននឹងកំពុងដំណើរការរៀបចំ និងត្រូវបញ្ជូនទៅគណៈកម្មាធិការ CEDAW តាមកាលកំណត់ ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


