Connect with us

ព័ត៌មានជាតិ

តាមបញ្ជានាយករដ្ឋមន្ត្រី អភិបាលខេត្តកណ្ដាល ឱ្យកម្លាំងចុះបង្ក្រាបក្មេងទំនើង កុំឱ្យងើបឡើងវិញ  

បានផុស

នៅ

អនុវត្តតាមបទបញ្ជារបស់នាយករដ្ឋមន្ត្រី អភិបាលខេត្តកណ្ដាល បានប្រាប់ឱ្យអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចចេញប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងក្នុងមូលដ្ឋានឱ្យអស់ ដោយធ្វើយ៉ាងណាបំបាក់ស្មារតីពួកគេឱ្យភ័យខ្លាច ហើយមិនហ៊ានងើបឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុង​ពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យមួយ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់បទបញ្ជាជាថ្មីម្ដងទៀតឱ្យអភិបាលរាជធានីខេត្ត កម្លាំងមានសមត្ថកិច្ច និងស្ថាប័នអនុវត្តច្បាប់ បន្តអនុវត្តវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ ដោយគ្មានការលើកលែងចំពោះករណីក្មេងទំនើង ដែលបង្កហិង្សា  នាំឱ្យបាត់សណ្ដាប់ធ្នាប់ អសន្តិសុខក្នុងសង្គម ខណៈពេលនេះ មានការកក្រើកឡើងវិញ។

ក្រោយទទួលបានបទបញ្ជានេះ នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កងកម្លាំងទាំងបី និងអភិបាលក្រុង-ស្រុកទាំង១៣។

លោក គួច ចំរើន បានណែនាំដល់កងកម្លាំងទាំងបី គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ក្នុងករណីមានក្រុមក្មេងទំនើងកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយត្រូវអន្តរាគមន៍ទ្រង់ទ្រាយធំ ក្នុងន័យសម្លុតគម្រាមឱ្យពួកគេមានការភ័យខ្លាច បំបាក់ស្មារតី និងមិនឱ្យមានការងើបឡើងវិញឡើយ។

ករណីក្មេងទំនើងបង្ករបួសស្នាម ឬបង្កឱ្យខូចខាតនៅទ្រព្យសម្បត្តិផ្សេងៗ លោកអភិបាលខេត្ត ណែនាំឱ្យអាជ្ញាធរទាំងអស់ត្រូវខិតខំស្វែងរក ស្រាវជ្រាវ ដោយមិនដកដៃឡើយ ដើម្បីចាប់យកមកដន្ទាទោសតាមច្បាប់ឱ្យខានតែបាន។ ទន្ទឹមនេះ ក៏ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយគ្រប់សកម្មភាព ដែលក្មេងទំនើងបង្កភាពអសន្តិសុខ និងទោសទណ្ឌដែលពួកគេបានប្រព្រឹត្ត ធ្វើយ៉ាងណាឱ្យពួកគេមានការភ័យខ្លាច កែខ្លួនកុំឱ្យមានការភ្លើតភ្លើនបន្តទៀត។

បន្ថែមពីករណីក្មេងទំនើង លោកអភិបាលខេត្ត ក៏បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់លើការបង្ក្រាបគ្រប់ល្បែងស៊ីសងទាំងអស់ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលផងដែរ រួមមាន ការលេងឆ្នោត ជល់មាន់ និងល្បែងផ្សេងៗទៀត ត្រូវតែបង្ក្រាបឱ្យអស់ក្នុង។ លោក គួច ចំរើន ក៏ប្រាប់ឱ្យមន្ត្រីរាជការ ឬសមត្ថកិច្ចទាំងឡាយណា ដែលមានពាក់ព័ន្ធជាមួយល្បែងស៊ីសង ដកខ្លួនជាបន្ទាន់ ហើយក្នុងករណីដែលមានអាជ្ញាធរ ឬកងកម្លាំងមានសមត្ថកិច្ចណា ដែលកាងល្បែងស៊ីសង ឬបទល្មើសនានា នោះនឹងចាត់វិធានការតាមច្បាប់គ្មានការលើកលែងនិងយោគយល់ឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវថ្មើរជើង ៖ រដ្ឋបាល​រាជធានីមិន​អនុញ្ញាត​ឱ្យ​ក្រាល​កន្ទេល លក់ដូរ​លើ​សួន​ច្បារ​ និង​ លើស្មៅទេ

សន្តិសុខសង្គម៦ ម៉ោង មុន

ចត​រថយន្តក្បែរផ្លូវរថភ្លើង​ទៅហូបបាយមួយភ្លែត​ ត្រូវរថភ្លើងបុករុញចូលផ្ទះ

សន្តិសុខសង្គម៨ ម៉ោង មុន

ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន

កីឡា៨ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បន្ត​ឈរ​កំពូល​តារាងរឹង​មាំ​ ដោយនាំ​មុខពិន្ទុ ភ្នំពេញក្រោន កាន់​តែ​ច្រើន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​ចំនួន​អ្នក​​​​ស្លាប់​ក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា​កើនលើស​៣៣០០​នាក់

Sokha Hotels

ព័ត៌មានពេញនិយម