សន្តិសុខសង្គម
ស្រុកបាទី បន្តរឹតបន្តឹងសន្តិសុខសង្គមដោយដាក់ផែនការបង្ក្រាបគ្រឿងញៀន ក្មេងទំនើង និង Online Scam ឱ្យកាន់តែមានប្រសិទ្ធភាព
នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ លោក សាយ វណ្ណៈ អភិបាលស្រុកបាទី បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដើម្បីបន្តតាមដាន និងពិនិត្យលទ្ធផលនៃការអនុវត្តផែនការការងារពាក់ព័ន្ធនឹងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៅក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

កិច្ចប្រជុំនេះ បានផ្តោតសំខាន់លើការពង្រឹងវិធានការបង្ការ និងបង្រ្កាបរាល់បទល្មើសនានា ដែលកំពុងបង្កការព្រួយបារម្ភដល់ប្រជាពលរដ្ឋ រួមមាន បទល្មើសគ្រឿងញៀន សកម្មភាពក្មេងទំនើង ការលួចឆក់ អំពើហិង្សា និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

លោកអភិបាលស្រុក បានណែនាំឱ្យកម្លាំងមានសមត្ថកិច្ចគ្រប់ផ្នែក ត្រូវបន្តចុះល្បាតតាមដាន និងអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ ដើម្បីធានាបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងការរស់នៅប្រចាំថ្ងៃ។ ជាមួយគ្នានេះដែរ ត្រូវយកចិត្តទុកដាក់ខ្ពស់លើបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Scam Online ដែលកំពុងកើតមានកាន់តែស្មុគស្មាញ។ ក្នុងនោះ អាជ្ញាធរបានណែនាំដល់គ្រប់បណ្តាឃុំទាំងអស់ ត្រូវបន្តសហការជិតស្និទ្ធជាមួយប៉ុស្តិ៍រដ្ឋបាលឃុំ និងកម្លាំងពាក់ព័ន្ធ ដើម្បីពង្រឹងការងារផ្សព្វផ្សាយ អប់រំ និងទប់ស្កាត់រាល់សកម្មភាពឆបោកតាមអនឡាញឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត។

លោក សាយ វណ្ណៈ អភិបាលស្រុក ក៏បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តបង្កើនការផ្សព្វផ្សាយច្បាប់ និងការអប់រំប្រជាពលរដ្ឋ ជាពិសេសយុវជន ឱ្យយល់ដឹងពីផលប៉ះពាល់នៃគ្រឿងញៀន ការប្រព្រឹត្តបទល្មើស និងការចាញ់បោកតាមប្រព័ន្ធអនឡាញ ដើម្បីចូលរួមសហការជាមួយអាជ្ញាធរក្នុងការកសាងមូលដ្ឋានឱ្យក្លាយជាតំបន់មានសុវត្ថិភាព និងសុខសាន្តសម្រាប់ប្រជាពលរដ្ឋ៕
អត្ថបទ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


