Connect with us

សន្តិសុខសង្គម

នគរបាលខណ្ឌដង្កោឃាត់ខ្លួនក្រុមក្មេងទំនើង ៦នាក់ ពាក់ព័ន្ធករណីហិង្សា

បានផុស

នៅ

កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានទៅដល់ការឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ៦នាក់ ពាក់ព័ន្ធករណីហិង្សាវាយបំផ្លិកបំផ្លាញម៉ូតូភាគីម្ខាងទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៩និង២០នាទីយប់ បន្ទាប់ពីកម្លាំងជំនាញបានស្រាវជ្រាវស៊ើបអង្កេតក្រោយកើតឡើងកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១និង៥៤នាទីរំលងអធ្រាត្រ នៅចំណុចការ៉ាស់សាំង TOTAL តាមបណ្តោយផ្លូវបេតុង ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមរបាយការណ៍របស់សមត្ថកិច្ច សម្ភារដែលរងការខូចខាតរួមមាន បែកក្បាំងម៉ូតូ និងកុងទ័រម៉ូតូ ព្រមទាំងវៀចឈ្នាន់ម៉ូតូ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងជាម៉ូតូចំនួន ២គ្រឿងផងដែរ។

ជនសង្ស័យទាំង ៦នាក់ខាងលើ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ប្រគល់ទៅឱ្យការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម