ព័ត៌មានជាតិ
ការប្រើប្រាស់គ្រឿងស្រវឹងបង្កជំងឺជាង ២០០ មុខ ខណៈមនុស្ស ២.៦ លាននាក់ស្លាប់ជារៀងរាល់ឆ្នាំ
ស្របពេលដែលនិន្នាការនៃការទទួលទានគ្រឿងស្រវឹងនៅកម្ពុជា កំពុងមានការកើនឡើង ក្រសួងសុខាភិបាល បានរំឭកជាថ្មីថា ការប្រើប្រាស់គ្រឿងស្រវឹងបង្កឱ្យមានជំងឺ ២០០ មុខ ខណៈមនុស្សជាង ២.៦ លាននាក់ស្លាប់ជារៀងរាល់ឆ្នាំបណ្តាលមកពីការទទួលគ្រឿងស្រវឹង។
ជំងឺច្រើនប្រភេទដែលអាចបណ្តាលមកពីទទួលទានគ្រឿងស្រវឹងរួមមាន ជំងឺក្រិនថ្លើម មហារីកថ្លើម ជំងឺបេះដូងសរសៃឈាម ស្បែកស្ងួត មហារីកពោះវៀន ការញៀន ស្ទះសរសៃឈាមខួរក្បាល ជំងឺឆ្កួតជ្រូក រលាកសួត ហើមសួត មហារីកសួត ស្វិតសាច់ដុំ រលាកលំពែង អសមត្ថភាពផ្លូវភេទ និងជំងឺពុកជាឆ្អឹងជាដើម។
លើសពីនេះ ការទទួលទានគ្រឿងស្រវឹងអាចនាំឱ្យមានបញ្ហាផ្សេងៗដូចជា អំពើហឹង្សា គ្រោះថ្នាក់ចរាចរណ៍ សុខភាពផ្លូវចិត្ត និងជំរុញឱ្យប្រើប្រាស់អំពើហិង្សាលើផ្លូវភេទ។

គ្រឿងស្រវឹងជាប្រភេទភេសជ្ជៈ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព នៅពេលដែលមានការបរិភោគលើសកម្រិត និងជាប្រចាំ ហើយការបរិភោគគ្រឿងស្រវឹងលើសកម្រិតនេះទៀតសោត ក៏អាចបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ ដូចជា ការបើកបរក្នុងស្ថានភាពស្រវឹង និងការបង្កអំពើហិង្សាផ្សេងៗក្នុងស្ថានភាពស្រវឹងផងដែរ។ ដោយសារតែមានផលប៉ះពាល់ច្រើនបែបនេះ ទើបប្រទេសនីមួយៗ តែងតែមានការរឹតត្បិតក្នុងការទទួលទានគ្រឿងស្រវឹង ជាពិសេសចំពោះអនីតិជន។
ជាមួយគ្នានេះ ច្បាប់កម្ពុជាក៏បានផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ ទៅលើបុគ្គលណាដែលបានញុះញង់អនីតិជនឱ្យបរិភោគគ្រឿងស្រវឹងផងដែរ។ ការញុះញង់អនីតិជនឱ្យបរិភោគគ្រឿងស្រវឹង គឺជាបទល្មើសមួយដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ម នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់យកមកអនុវត្តទៅលើបុគ្គលដែលមានចេតនាក្នុងការញុះញង់ ឬបង្ខិតបង្ខំឱ្យអនីតិជនបរិភោគគ្រឿងស្រវឹង។ ការណ៍នេះ គឺជាសកម្មភាពមួយដែលធ្វើឱ្យប៉ះពាល់ និងរំលោភបំពានសិទ្ធិរបស់អនីតិជនយ៉ាងធ្ងន់ធ្ងរ។ នេះបើយោងតាមក្រមព្រហ្មទណ្ឌកម្ពុជា។

ជុំវិញបញ្ហានេះ កន្លងទៅនាយករដ្ឋមន្រ្តីកម្ពុជា ក៏ដូចជាក្រសួងពាក់ព័ន្ធបានដាក់ចេញវិធានការនានាទាំងថ្នាក់ជាតិ និងក្រោមជាតិ ដើម្បីគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ។ ជាការកត់សម្គាល់ថ្មីៗនេះ នៅតាមបណ្តាលរាជធានីខេត្ត ក៏បានបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ចចុះរុះរើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅតាមដងផ្លូវផងដែរ។
តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ចេញផ្សាយកាលពីថ្ងៃខែមិថុនាឆ្នាំ២០២៤, គ្រឿងស្រវឹង បានសម្លាប់មនុស្ស ២.៦ លាននាក់ជារៀងរាល់ឆ្នាំ។ របាយការណ៍ស្តីពីគ្រឿងស្រវឹងនិងសុខភាពនេះបង្ហាញថា មូលហេតុដែលបណ្តាលឱ្យស្លាប់នោះវាមិនមែនសំដៅតែលើការផឹកគ្រឿងស្រវឹងតែមួយមុខទេ ពោលគឺគេគិតលើកត្តា
មរណភាពដែលពាក់ព័ន្ធនឹងគ្រឿងស្រវឹងដូចជាការបើកបរក្នុងស្ថានភាពស្រវឹង ប្រើអំពើហិង្សា ការរំលោភបំពាន និងជំងឺបណ្តាលមកពីគ្រឿងស្រវឹងជាដើម៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៨ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


