ព័ត៌មានជាតិ
អភិបាលខណ្ឌសែនសុខ ចាត់ក្រុមការងារចុះណែនាំបញ្ឈប់ការដុតក្រណាត់រោចក្រកាត់ដេរយីហោ« ហ៊ុយ ម៉ីង» បង្កផ្សែងប៉ះពាល់សុខភាពប្រជាពលរដ្ឋ
ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅភូមិ បន្លាស្អិត សង្កាត់ឃ្មួញ បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ដោយមានសរសេរ អមជាមួយវិដេអូរៀបរាប់ អំពីបំពង់បង្ហុយផ្សែងកខ្វក់ ចេញពីរោងចក្រកាត់ដេរយីហោ «ហ៊ុយ ម៉ីង» ថា «ប្រជាជនដែលរស់នៅភូមិបន្លាស្អិត ខណ្ឌសែនសុខ ពិតជាពិបាករស់នៅ ពិបាកដងដង្ហើមណាស់ មិនដឹងទៅពឹងខាងណាបាន»។

ក្រោយទទួលបានព័ត៍មាន ពីការបង្ហុយផ្សែងកខ្វក់ចេញ ពីរោងចក្រកាត់ដេរយីហោ ហ៊ុយ ម៉ីង បង្កផ្សែងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋជិតខាង លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ នៅល្ងាចថ្ងៃទី១៣ ខែ មករា ឆ្នាំ ២០២៤ បានចាត់តាំងក្រុមការងារដឹកនាំដោយអភិបាលរងខណ្ឌចំនួន២រូប ចុះពិនិត្យបន្ទាន់ ដល់ទីតាំងអាជីវកម្មរោងចក្រកាត់ដេរយីហោ ហ៊ុយ ម៉ីង លេីបញ្ហាបង្ករផ្សែងប៉ះពាល់ដល់អ្នករស់នៅជិតខាង។

បន្ទាប់ពីក្រុមការងារចុះត្រួតពិនិត្យ បានរកឃើញថា រោងចក្រខាងលើនេះ បានកម្ទេចក្រណាត់ដែលនៅសេសសល់ទៅដុតជាមួយអុសបង្កជាផ្សែងប៉ះពាល់ដល់អ្នកជិតខាងពិតមែន។ ក្រោយមកក្រុមការងារបានណែនាំដល់អ្នកគ្រប់គ្រងរោងចក្រ អនុវត្ត ដូចខាងក្រោម៖ ១.បញ្ឈប់ការដុតក្រណាត់ដែលប៉ះពាល់ដល់អ្នកជិតខាង។ ២.ក្នុងករណីរោងចក្រមិនអនុវត្តតាមខ្លឹមសារខាងលេី រដ្ឋបាលខណ្ឌនឹងចាត់វិធានការតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ផងថា រោងចក្រកាត់ដេរយីហោ «ហ៊ុយ ម៉ីង» ដែលមានទីតាំងស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បង្កផ្សែងប៉ះពាល់ដល់សុខភាព ពិបាកក្នុងការរស់នៅដល់ពលរដ្ឋជិតខាង មួយថ្ងៃៗពីព្រឹកទល់ល្ងាច រយៈពេលយូរមកហើយតែមិនដឹងទៅប្រាប់ខាងណា ទើបលោកបង្ហោះវិដេអូប្រមាណជាង២០វិនាទី លើហ្វេសប៊ុក បង្ហាញបញ្ហាបផ្សែងរោងចក្របង្ក
ផលប៉ះពាល់ដល់អ្នករស់នៅជិតខាង កាលពីវេលាម៉ោងប្រហែលជាង១រសៀល ថ្ងៃទី១៣ មករា ២០២៥ លុះនៅល្ងាចថ្ងៃដដែល ក៏មានអជា្ញធរចុះមកពិនិត្យរោចក្រខាងលើ ។ នេះបើតាមការដោយដឹងពីគណនី ហ្វេសប៊ុក Ke sokveasna ប្រាប់បន្ថែមមកកាន់ក្រុមការងារ កម្ពុជាថ្មី ទាក់ទងសាកសួរតាមរយៈ Messenger ។
ប្រជាពលរដ្ឋដដែលបានបន្តថា ក្នុងនាមជាប្រជាពលរដ្ឋរស់នៅភូមិបន្លាស្អិត ពិតជាមានចិត្តសប្បាយរីករាយ សូមថ្លែងអំណគុណ ចំពោះអាជ្ញាធរខណ្ឌសែនសុខ ដែលយកចិត្តទុកដាក់ ធ្វើការបានលឿនរហ័ស ដោះស្រាយបញ្ហាទុក្ខលំបាកប្រជាពលរដ្ឋទាន់ពេលវេលា៕
ដោយ ៖ សំណាង

-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


