សន្តិសុខសង្គម
កម្លាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំងបង្កប់ល្បែងស៊ីសងអនឡាញ ឃាត់ខ្លួនជនជាតិចិន និងវៀតណាម ជាង៣០០នាក់
កម្លាំងសមត្ថកិច្ចឆ្មប់បង្ក្រាបទីតាំងលួចលាក់បង្កប់ បើក និងលេងល្បែងស៊ីសងអនឡាញខុសច្បាប់ នៅចំណុចអគារ « មានជ័យ អាផាតមិន » ឃាត់ខ្លួនជនជាតិចិន និងវៀតណាម ប្រមាណជាង៣០០នាក់ ។
ប្រតិបត្តិការឡោមព័ទ្ធទីតាំងអាផាតមិនមួយកន្លែងនេះដែរ បានបង្កឱ្យមានការ ភ្ញាក់ផ្អើល នៅវេលាម៉ោង ០១រសៀលថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ស្ទឹងមានជ័យទី០៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា ចំពោះការឃាត់ខ្លួននេះដែរ បានឃាត់នូវជនជាតិចិន និង ជនជាតិវៀតណាម មានប្រុសមានស្រី ចំនួនជាង៣០០នាក់ ដែលកំពុងពួនសម្ងំលួចលាក់បង្កប់បើក និងលេងល្បែងស៊ីសង អនឡាញខុសច្បាប់ រួមនឹងវត្ថុតាងសម្រាប់ដំណើរការល្បែងស៊ីសង។


ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ដោយយោងទៅតាមបទបញ្ជារពី លោក ស ថេត អគ្គស្នងការនគរបាលជាតិ បានបញ្ជាឱ្យកម្លាំងជំនាញពាក់ព័ន្ធ ចុះទៅធ្វើការឡោមព័ទ្ធទីតាំងអគារអាផាតមិន មួយកន្លែង ដែលលួចលាក់បង្កប់ល្បែងស៊ីសងអនឡាញខុសច្បាប់ ។ បន្ទាប់ពីមានការរាយការណ៍ពីពលរដ្ឋថា ទីតាំងអាផាតមិនខាងលើនេះ សម្បូរទៅដោយជនជាតិចិន និង ជនជាតិវៀតណាមចេញចូលនៅចំណុចអគារនេះ ។ ទើបលោកអគ្គស្នងការ បញ្ជាចុះទៅបង្រ្កាបភ្លាមៗ ឱ្យខានតែបាន និងមិនឱ្យនរណាម្នាក់រួចខ្លួននោះឡើយ។
បច្ចុប្បន្នសមត្ថកិច្ចបាននាំខ្លួនជនបរទេសប្រុសស្រី ប្រមាណជាង៣០០នាក់ខាងលើ រួមនឹងវត្ថុតាង យកទៅកាន់អគ្គស្នងការនគរបាលជាតិ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ ៕
ដោយ ៖ ម៉េង






-
សន្តិសុខសង្គម៩ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១១ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម១១ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ