សន្តិសុខសង្គម
ខ្ចីម៉ូតូអ្នកធ្វើការជាមួយគ្នាយកទៅបញ្ចាំលេងល្បែងអស់ រួចកុហកសមត្ថកិច្ចថា ចោរប្លន់
បុរសម្នាក់ ងប់ងុលនឹងល្បែងអនឡាញ ពេលចាញ់អស់លុយពីខ្លួន យកម៉ូតូអ្នកធ្វើការជាមួយគ្នាទៅបញ្ចាំបានលុយលេងល្បែងអស់ទៀត ក៏មកអង្គុយយំស្រែកឲ្យគេឯងជួយ ដោយកុហកថា ចោរប្លន់ម៉ូតូខ្លួនយកទៅបាត់។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៦ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ។
តាមសម្ដីបុរសខាងលើ បានឲ្យដឹងថា ដោយសារតែងប់ងុលនឹងល្បែងស៊ីសងតាមអនឡាញរហូតអស់លុយពីខ្លួន ទើបទៅខ្ចីម៉ូតូហុងដាឌ្រីម ១ គ្រឿង ពីអ្នកធ្វើការសំណង់ជាមួយគ្នា ដោយប្រាប់ថា ទៅរកទិញអីហូបបន្តិច។ ក្នុងនោះ ដោយការស្រលាញ់រាប់អានទុកចិត្ត ម្ចាស់ម៉ូតូ ក៏ឲ្យម៉ូតូយកទៅ។

ប្រភពដដែលបានបន្តថា ក្រោយពីបានម៉ូតូហើយ ខ្លួនក៏យកម៉ូតូនោះទៅបញ្ចាំបានលុយ ៦៥០ ដុល្លារ មកចាក់ល្បែងស៊ីសងទៀត រហូតចាញ់អស់លុយពីខ្លួន មិនដឹងដោះស្រាយជាមួយម្ចាស់ម៉ូតូយ៉ាងម៉េចក៏កុហកថា ម៉ូតូត្រូវចោរវាយប្លន់យកទៅបាត់ ហើយអង្គុយស្រែកយំទាំងកណ្ដាលយប់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ និងនាំយកទៅសាកសួរ។
រហូតដល់ព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៦ សមត្ថកិច្ចក៏អញ្ជើញបុរសខាងលើមកសួរនាំបន្ថែម ទើបដឹងថា បុរសនោះបំប៉ោងសភាពការណ៍ ចាញ់ល្បែងយកម៉ូតូទៅបញ្ចាំលេងអស់លុយកុហកថាចោរប្លន់ម៉ូតូទៅវិញ។

តាមការសារភាពរបស់បុរសខាងលើ បានបញ្ជាក់ថា នេះជាលើកទី ២ ហើយ ដែលយកម៉ូតូទៅបញ្ចាំយកលុយលេងល្បែងតាមអនឡាញ។ បច្ចុប្បន្ន បុរសខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ៕
អត្ថបទ ៖ សុខា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


