ព័ត៌មានជាតិ
លោក ឥត សារ៉ាត់ ស្នើសមាជិកគណបក្សប្រជាជន ក្នុងក្រុងសៀមរាបបន្តបម្រើប្រជាជនដោយយកចិត្តទុកដាក់
នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ លោក ឥត សារ៉ាត់ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត បានជំរុញដល់ថ្នាក់ដឹកនាំ និងក្រុមការងារបក្សចុះមូលដ្ឋានក្រុងសៀមរាប បន្តបម្រើប្រជាជនដោយយកចិត្តទុកដាក់ ស្របតាមគោលនយោបាយ គណបក្ស និងផែនការអភិវឌ្ឍន៍មូលដ្ឋាន។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសលោក ដឹកនាំកិច្ចប្រជុំបូកសរុប លទ្ធផល និង លើកទិសដៅអនុវត្តបន្ត ការងារចុះពង្រឹងភូមិ សង្កាត់ ២០២៥ របស់គណបក្សប្រជាជនក្រុងសៀមរាប ខេត្តសៀមរាប។

លោក ឥត សារ៉ាត់ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ដោយ រួមសុខរួមទុក្ខជាមួយប្រជាជន ពុះពារជម្នះរាល់ឧបសគ្គ ធ្វើពលីកម្មឥតរុញរា ដើម្បីកសាងប្រទេសកម្ពុជា ប្រកបដោយឯករាជ្យ សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ លោកបន្ថែមថា ការផ្សារភ្ជាប់រវាងគណបក្សថ្នាក់លើ និងគណបក្សថ្នាក់ក្រោម បានជំរុញការគាំទ្ររាល់ការអនុវត្ត និងផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ឲ្យបានជ្រួតជ្រាបដល់សមាជិក សមាជិការ និងប្រជាពលរដ្ឋគ្រប់មូលដ្ឋាន និងការជួយដល់គណបក្សនៅមូលដ្ឋាន ក្នុងការអនុវត្តតាមតួនាទីរបស់ខ្លួន ជាពិសេសការដឹកនាំមូលដ្ឋាន ស្របតាមគោលនយោបាយរបស់គណបក្សដូចជា ផែនការកសាងឃុំ-សង្កាត់ ឆ្នាំ២០២២-២០២៧ ជាដើម។

ជាមួយនេះ សមាជិកបក្ស ត្រូវធ្វើការអប់រំសតិអារម្មណ៍របស់ប្រជាពលរដ្ឋ បានយល់ដឹងពីឧបាយកល និងសកម្មភាពញុះញង់ បំបែកបំបាក់ ការបង្កចលាចលផ្សេងៗពីពួកប្រឆាំង និងពួកជ្រុលនិយម។ លើសពីនេះ ត្រូវចូលរួមលុបបំបាត់ក្រុមក្មេងទំនើង អំពើចោរកម្ម ល្បែងស៊ីសង និងការប្រើប្រាស់គ្រឿងញៀន ដែលជាមូលហេតុបង្កអសន្តិសុខសង្គម។ លោក ក៏បានណែនាំដល់ គណបក្សគ្រប់ជាន់ថ្នាក់ សូមបន្តចូលរួមគាំទ្រទាំងស្មារតី កម្លាំងកាយ និងធនធាន តាមលទ្ធភាពជាក់ស្តែង ក្នុងការកសាងមូលដ្ឋាន និងជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក ក្នុងន័យជួយលើកស្ទួយជីវភាព និងទំនុកចិត្តដល់ប្រជាជន សម្រាប់ទទួលបានការគាំទ្រ ក្រោមការដឹកនាំរបស់គណបក្ស និងបោះឆ្នោតជូនគណបក្សនាអាណត្តិបន្ត។

លោក ឥត សារ៉ាត់ បានរំលេចផងដែរ អំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលប្រកាន់យកការការពារ និងលើកស្ទួយផលប្រយោជន៍របស់ប្រជាជនជាធំ និង តែងតែរួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់ កាលៈទេសៈ ដើម្បីសន្តិភាព ស្ថិរភាព សុវត្ថិភាពប្រទេសជាតិ និងប្រជាជន យើងត្រូវជឿជាក់លើគណបក្សប្រជាជន ទាំងអស់គ្នា។ ក្នុងនោះដែរ លោកក៏ បានមានប្រសាសន៍ណែនាំឲ្យក្រុមការងារ ចុះសង្កាត់ទាំងអស់ ត្រូវបន្តសហការគ្នាជាមួយក្រុមការងារចាស់ ធ្វើការឲ្យបានល្អ មានឆន្ទៈមានការទទួលខុសត្រូវ និងមានភាពម្ចាស់ការ ដោយត្រូវចុះដល់មូលដ្ឋាន ស្តាប់ពីតម្រូវការ បញ្ហាប្រឈមពិតប្រាកដរបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាគិត រួមគ្នាដោះស្រាយជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពបំផុត ទាន់ពេលវេលា ប្រកបដោយគណនេយ្យភាព និង តម្លាភាព ព្រមទាំងប្តេជ្ញាបន្តរួមកម្លាំងសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីការកសាងសមិទ្ធផលថ្មីៗថែមទៀត និងប្រែក្លាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យកាន់តែរីកចម្រើនផងដែរ ៕
ដោយ៖ គឿនវេត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


