ព័ត៌មានជាតិ
ក្រសួងព័ត៌មានយកថវិកា១០០លានរៀលប្រមូលពីព្រឹត្តិការណ៍រត់ ដើម្បីមនុស្សធម៌ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា
ក្រសួងព័ត៌មាន តាមរយៈសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ បាននាំយកថវិកា ១០០ លានរៀលដែលប្រមូលបានពីការរៀបចំព្រឹត្តិការណ៍រត់ ដើម្បីមនុស្សធម៌ កាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមចំណែកក្នុងគាំទ្រផ្នែកសុខុមាលភាពកុមារ និងទារក។

ពិធីប្រគល់ថវិកាមនុស្សធម៌ធ្វើឡើងនៅមន្ទីរពេទ្យគន្ធបុប្ផា ដឹកនាំដោយលោកស្រី ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន តំណាង លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តី ក្រសួងព័ត៌មាន សហការីមួយចំនួនទៀត។

គួរឱ្យដឹងថា ព្រឹត្តិការណ៍រត់ ដើម្បីមនុស្សធម៌ ផ្តួចផ្តើមឡើងដោយលោក នេត្រ ភក្ត្រា នៅក្នុងបរិវេណ សួន អេកូ ផាក, ហ្គ្រេនស្តា ផ្លាទីនឹម អេកូ ខូលិកសិន នៃបុរី ប៉េង ហួត បឹងស្លោ ដោយប្រមូលបានថវិកាចំនួន ១០០លានរៀល សម្រាប់ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីសុខុមាលភាពទារក និងកុមារនៅកម្ពុជា។

ព្រឹត្តិការណ៍រត់មួយនេះធ្វើឡើង កាលពីថ្ងៃទី១៥ ខែមីនា ក្រោមអធិបតីភាពលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ដោយមានការចូលរួមពីអ្នកចូលរួមដែលជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន សាធារណជន និងវិស័យឯកជន និងអង្គភាពសារព័ត៌មាន និងដៃគូឧត្ថម្ភនានា។

លោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងរៃអង្គាសថវិកាគាំទ្រដល់មូលនិធិគន្ធបុប្ផាកម្ពុជា និងលើកកម្ពស់សុខុមាលភាពសង្គម។ ព្រឹត្តិការណ៍រត់មួយនេះ ទទួលបានការគាំទ្រយ៉ាងច្រើនពីសាធារណៈជន ដោយមានអ្នកចុះឈ្មោះចូលរួមរត់ប្រមាណ ១,៦០០នាក់ និងមានជនបរទេសចំនួន ១៧សញ្ជាតិ ដោយរត់ក្នុងរយៈចម្ងាយ ៤.៤គីឡូម៉ែត្រ និង ៦.៦គីឡូម៉ែត្រ។ ក្រៅពីការរត់ អ្នកចូលរួមក៏អាចទស្សនាស្តង់ផលិតផលប្រមាណជាង២០ស្តង់ផងដែរ។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ក្រោមដំបូលសុខសន្តិភាព និងការអភិវឌ្ឍ ការរៀបចំព្រឹត្តិការណ៍នេះបានផ្តល់ឱកាសជួបជុំលេងកីឡា ដូចពាក្យស្លោកថា «កីឡារស់ក្នុងសន្ដិភាព»។ តាមរយៈនេះលោកបានអំពាវនាវឱ្យប្រជាពលរដ្ឋ និងយុវជនទាំងអស់ ក្រៅពីការបំពេញការងារ និងសិក្សា ត្រូវនាំគ្នាលេងកីឡា ដើម្បីឱ្យមានសុខភាពរឹងមាំ បង្កើនទំនាក់ទំនងល្អ និងមានភាពស្និទ្ធស្នាលជាដើម។
នាឱកាសនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់បងប្អូនជនរួមជាតិ ភ្ញៀវបរទេស ជាពិសេសក្រុមហ៊ុនឯកជនដែលបានចូលរួមសហការ ចូលរួមគាំទ្រកម្មវិធីរត់ ដើម្បីមនុស្សធម៌ និងធ្វើឱ្យបរិយាកាសនៃកម្មវិធីកាន់តែអធិកអធមខ្លាំង៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


