ព័ត៌មានជាតិ
ស្រីពីន Live ទាំងទឹកភ្នែកច្រានចោលការផ្សព្វផ្សាយថា គ្រូពេទ្យមិនមើលម្តាយនាង
តារាកំប្លែងកញ្ញា ស្រីពីន បានធ្វើការLive ផ្ទាល់រៀបរាប់ទាំងទឹកភ្នែកនៅលើបណ្តាញសង្គមហ្វេសប៊ុកមុននេះបន្តិច ដោយប្រាប់ពីស្ថានភាពជំងឺម្តាយរបស់នាង ដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ និងបដិសេធចំពោះព័ត៌មានមួយចំនួន ដែលបានផ្សព្វផ្សាយថាក្រុមគ្រូពេទ្យមិនបានយកចិត្តទុកដាក់មើលម្តាយរបស់នាង។
តាមរយ:ការLiveរបស់កញ្ញា ស្រីពីន បានបញ្ជាក់ទាំងទឹកភ្នែកថា “មូលហេតុដែលម្តាយរបស់នាងមិនអាចជួយសង្គ្រោះបានគឺដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរពេករហូតវីរុសកូវីដ-១៩បានចូលទៅវាយលុកបំផ្លាញ់សួតគាត់ស្ទើរទាំងស្រុង”។

ស្រីពីន បានបំភ្លឺការយល់ច្រឡំថាក្រុមគ្រួពេទ្យនៅមន្ទីពេទ្យរុស្សីមិនរវីរវល់ឬយកចិត្តទុកដាក់ព្យាបាលដោយទុកម្តាយនាងឲ្យនៅម្នាក់ឯង។
នាងអះថាវាជារឿងមិនពិតនោះទេពោលគឺក្រុមគ្រូពេទ្យទាំងអស់បានខ្នះខ្នែងយកចិត្តទុកដាក់ខ្លាំងណាស់ជាមួយអ្នកជំងឺប៉ុន្តែដោយសារស្ថានភាពម្តាយរបស់នាងធ្ងន់ពេកទើបមិនអាចជួ យសង្គ្រោះបាន។
កញ្ញា ស្រីពិន បានបន្ថែមថានាងពិតជាអរគុណខ្លាំ ងណាស់ចំពោះក្រុមគ្រូពេទ្យទាំងអស់ដែលបានលះបង់កំលាំងកាយចិត្តដោយមិនខ្លាចការហឿយហត់ក្នុងការព្យាបាលអ្នកជំងឺ ហើយលើកម្រាមដៃ១០ដើម្បីសំពះអរគុណដល់ក្រុមគ្រូ ពេទ្យទាំងអស់។

ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានពីការស្លាប់របស់អ្នកស្រីអុិន ម៉ាធីតា ម្តាយរបស់តារាកំប្លែងស្រីពីន ដែលបានស្លាប់ដោយសារជំងឺកូវីដ ១៩។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ស្រ្តីរងគ្រោះបានស្លាប់នៅថ្ងៃ ២៣ មីនា ២០២១ វេលាម៉ោង ០៥ ៤០ នាទីព្រឹក។
ស្រ្តីរងគ្រោះបានចូលសម្រាកមន្ទីរពេទ្យនៅថ្ងៃ ២០ មីនា និងតេស្តឃើញវិរុសកូវីដ១៩ នៅថ្ងៃ ២១ មីនា ២០២១។ ស្ថានភាពជនរងគ្រោះ មានការរលាកសួតទាំងសងខាង និងខ្សោយសួតខ្លាំង រយៈពេល ២-៣ ថ្ងៃមុនមកសម្រាកមន្ទីរពេទ្យ។ អ្នកជំងឺក៏មានជំងឺធាត់កម្រិត ១។
គ្រូពេទ្យបានព្យាបាលតាមបច្ចេកទេស និងប្រើម៉ាស៉ីនជំនួយសម្រាប់ការដកដង្ហើម តែសួតកាន់ខ្សោយទៅៗ និងទទួលមរណភាពនៅថ្ងៃ ២៣ មីនា ២០២១ ដោយសារជំងឺកូវីដ១៩៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


