ព័ត៌មានជាតិ
នៅរតនគិរី ផ្ទះត្រចៀកកាំ ជាមុខរបរមួយពេញនិយមសម្រាប់អ្នកមានធនធានច្រើន ព្រោះរកបានចំណូលខ្ពស់ មិនសូវប្រឈមខាត
នៅតាមបណ្តាស្រុកមួយចំនួននៅក្នុងខេត្តរតនគិរី នៅពេលបច្ចុប្បន្ននេះ មានការនិយមធ្វើផ្ទះត្រចៀកកាំ ដោយការកែប្រែផ្ទះថ្មដែលចាស់ៗ ដើម្បីទាក់ទាញសត្វត្រចៀកកាំមករស់នៅ ដើម្បីយកសំបុកទឹកមាត់របស់វាលក់។ អ្នកប្រកបរបរនេះ បង្កើតផ្ទះត្រចៀកកាំចាប់ពី២ ទៅ ៣ជាន់ ទំហំមិនចាញ់ផ្ទះថ្មរបស់មនុស្សសម្រាប់រស់នៅ ក៏ដោយសារសំបុកទឹកមាត់ត្រចៀកកាំមានតម្លៃថ្លៃនៅលើទីផ្សារ ដោយយកទៅកែច្នៃជាភេសជ្ជៈជំនួយសុខភាពផ្សេងៗ។ អ្នកដែលមានធនធាន មានលទ្ធភាពនៅក្នុងខេត្តរតនគិរី កំពុងពេញនិយមនឹងមុខរបរមួយនេះ ព្រោះថា វាអាចរកចំណូលបានខ្ពស់ ហើយមិនសូវប្រឈមនឹងការខាតបង់ខ្លាំង។

លោក រ៉េត សារ៉ាន អ្នកម៉ៅការសំណង់ដែលជំនាញខាងសាងសង់អគារផ្ទះត្រចៀកកាំ មានបទពិសោធន៍យូរឆ្នាំ បានប្រាប់ថា ផ្ទះត្រចៀកកាំនេះ នៅពេលដែលភ្លៀវហៅគាត់ទៅសាងសង់ គឺត្រូវទៅធ្វើលិខិតសុំច្បាប់ត្រឹមត្រូវ។ ការសាងសង់ផ្ទះត្រចៀកកាំនេះដែរ អាចមានទំហំទទឹង៧ ម៉ែត្រ បណ្តោយ១៦ ម៉ែត្រ ជាមធ្យម អាស្រ័យទៅលើម្ចាស់ផ្ទះចង់បាន ប៉ុន្តែ ជាទូទៅ៦ម៉ែត្រ និង ២០ ម៉ែត្រ កម្ពស់២ជាន់ ទៅ៣ជាន់ ទៅ៤ជាន់ ៥ជាន់ក៏មាន។ នៅចន្លោះចាប់ពី២ឆ្នាំ ៣ឆ្នាំ ៤ឆ្នាំ សត្វត្រចៀកកាំនៅពេញ ទើបសត្វត្រចៀកកាំនេះធ្វើសំបុកពេញផ្ទះតែម្តង។ លោកបន្តទៀតថា ផ្ទះត្រចៀកកាំនេះ ត្រូវការជាងជំនាញទឹក ភ្លើងអគ្គិសនី ជាងជំនាញសុវត្ថិភាពរៀបចំប្រព័ន្ធគ្រប់គ្រងផ្ទះត្រចៀកកាំ ការរៀបចំមេក្រូសំឡេងសត្វត្រចៀកកាំចូល និងសំឡេងសត្វត្រចៀកកាំចេញក្រៅ សម្រាប់ហៅសត្វត្រចៀកកាំ។

បន្ទាប់ពីធ្វើបានរួចរាល់ មានសត្វត្រចៀកកាំមកនៅចាប់ពី៦ខែ សត្វត្រចៀកកាំបង្កើតជាសំបុកចាប់ពី២ទៅ៣ក្បាល ហើយបន្តរហូតទៅដល់១ឆ្នាំឡើង បន្តកើនរហូតទៅដល់១ ០០០ក្បាល។ សត្វត្រចៀកកាំនេះ នៅពេលធ្វើសំបុកពងបានកូន១ ហើយនៅអំឡុងពេលវាកូនរបស់វា មិនទាន់ហើរបាន គេត្រូវនៅចាំរហូតដល់៦ខែ ទើបគេយកសំបុករបស់វាលក់បាន។ គេប្រើក្តារមូលមួយភ្ជាប់ទៅនឹងប្លង់សេ ភ្ជាប់ទៅនឹងជញ្ជាំងបេតុង ជាវិធីសាស្ត្រសម្រាប់ជាចំណុចក៏សំខាន់ក្នុងការបង្កលក្ខណៈងាយស្រួលដល់ការធ្វើសំបុករបស់សត្វត្រចៀកកាំ។ គេក៏ធ្វើអាងទឹកជុំវិញអគារមានទទឹង៥តឹក ដើម្បីការពារស្រមោចទៅធ្វើសំបុកខាំសម្លាប់កូនរបស់វា។ ជាមួយគ្នានេះ គេក៏បុកអណ្តូងទឹកតភ្ជាប់ប្រព័ន្ធទឹករត់ជុំវិញអាងស្តុកទឹក ដោយប្រើប្រព័ន្ធអូតូ ដើម្បីស្តុកទឹកក្នុងអាងទឹក។ ចំពោះការសាងសង់ផ្ទះត្រចៀកកាំនេះ លោកគិតតម្លៃចាប់ពី៥០ ០០០ រហូត១៥០ ០០០ដុល្លារ ទៅតាមទំហំដែលអតិថិជនចង់បានតាមកម្រិតថវិកា។ តម្លៃកាន់តែថ្លៃ ទំហំកាន់តែធំ កាន់តែមានស្តង់ដារ កម្រិតការចូលទៅរបស់សត្វត្រចៀកកាំកាន់តែច្រើន។

សម្រាប់ទីផ្សារលក់សំបុកទឹកមាត់ត្រចៀកកាំវិញ គឺនៅពេលបច្ចុប្បន្នលក់បានពី៣០០ដុល្លារ ទៅ៤០០ដុល្លារក្នុង១គីឡូក្រាម ដែលការចុះថ្លៃទាបបែបនេះ គឺដោយសារតែសព្វថ្ងៃ ផ្ទះត្រចៀកកាំមានកំណើនច្រើនជាងមុន បើកាលពីមុនតម្លៃចាប់ពី៦០០ ដុល្លារ ទៅ ៨០០ដុល្លារក្នុង១គីឡូក្រាម។ សំបុកទឹកមាត់ត្រចៀកាំ គេទិញវាយកទៅកែច្នៃជាភេសជ្ជៈផង និងកែច្នៃជាឱសថជំនួយទៅដល់សុខភាព ដើម្បីកុំឱ្យឆាប់ចាស់ជរាផង និងផ្នែកវិជ្ជសាស្ត្រ ជាគ្រឿងរក្សាសម្រស់ និងនៅមានសារៈសំខាន់ផ្សេងៗជាច្រើនទៀត៕
ដោយ៖ ខៀវ ចាប
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


