ព័ត៌មានជាតិ
កូនខ្មែរមួយរូបសង់ផ្ទះត្រចៀកកាំលក់ក្នុងតម្លៃថោក ជួយពលរដ្ឋឱ្យបានចំណូលមួយជីវិត
លោក ហុង សុផានី ម្ចាស់គម្រោងសាងសង់ផ្ទះត្រចៀកកាំ បានបង្កើតគម្រោងនេះឡើងដើម្បីជូយដល់ពលរដ្ឋមានជីវភាពមធ្យម អាចមានលទ្ធភាពទទួលបានផ្ទះត្រចៀកកាំសម្រាប់ទាញចំណូលបានមួយជីវិត។

ថ្លែងប្រាប់កម្ពុជាថ្មី លោក ហុង សុផានី បានលើកឡើងថា គម្រោងផ្ទះត្រចៀកកាំរបស់លោក បង់មួយថ្ងៃត្រឹមតែ ៦ពាន់រៀល ឬ១ខែ ៤០ដុល្លារ ប៉ុណ្ណោះ ដោយមិនត្រូវការលុយកុកនោះទេ។ បើតាមលោក ផានី គិតមកដល់ពេលនេះ មានរយៈពេលជិត ៤ឆ្នាំហើយ ដែលលោកបានអភិវឌ្ឍគម្រោងនេះ ដោយមានអតិថិជនប្រមាណជាង ១ពាន់នាក់។
អ្នកសាងសង់ផ្ទះត្រចៀកកាំរូបនេះ បានបន្ថែមថា អតិថិជនដែលទិញកន្លងមក ចាប់ផ្តើមទទួលបានចំណូលជាបណ្តើរៗហើយ។ ដោយចំណូលនេះ ទទួលបានជារៀងរាល់ថ្ងៃ ដោយមិនកំណត់រយៈពេល។ បើសិនជាផ្ទះត្រចៀកកាំមិនរលំ ម្ចាស់នៅតែទទួលបានចំណូលពីផ្ទះនេះ។ ពីមួយឆ្នាំ ទៅមួយឆ្នាំ លុយនឹងកើនឡើងជាលំដាប់ ដោយសារសត្វត្រចៀកកាំមានកំណើនជានិច្ច ដោយមានសម្បុកកាន់តែច្រើនឡើងៗ។ នេះជាការបញ្ជាក់របស់លោក ហុង សុផានី។

លោក សុផានី បានបញ្ជាក់ទៀតថា បច្ចុប្បន្នផ្ទះត្រចៀកកាំបានសង់រួចរាល់១០-១៣អគារ មានស្តង់ដារកម្ពស់ ៥ជាន់ នៅរាជធានី និងខេត្ត ដោយមានទំហំ ៩x២៧ម៉ែត្រ និងទំហំជាង ១៦x៣២ម៉ែត្រ ស្មើនឹងសណ្ឋាគារមួយ។
គិតមកដល់ពេលនេះ លោកបានចំណាយអស់ជាង ៣លានដុល្លារហើយ ដើម្បីវិនិយោគសាងសង់ផ្ទះត្រចៀកកាំ។ ការប្រឹងប្រែងអភិវឌ្ឍវិស័យនេះ ដោយលោកអះអាងថា ចង់ឱ្យពលរដ្ឋខ្មែរ ដែលមានជីវភាពមធ្យម អាចមានលទ្ធភាពទទួលបានផ្ទះត្រចៀកកាំ ដើម្បីរកចំណូលបានប្រចាំថ្ងៃពីរបរនេះ សម្រាប់ដោះស្រាយជីវភាព។
បើតាមលោក សុផានី មកដល់ពេលនេះ នៅកម្ពុជា មានផ្ទះត្រចៀកកាំប្រមាណជិត ៤ពាន់ផ្ទះ ។ តាមការស្រាវជ្រាវ នៅលើពិភពលោក មានប្រទេសប្រមាណជា ១០ប៉ុណ្ណោះ ដែលមានអាកាសធាតុអំណោយផលដល់ការចិញ្ចឹមសត្វត្រចៀកកាំ ទទួលបានផលល្អ ក្នុងនោះ ក៏មានកម្ពុជាផងដែរ។

យោងតាមអគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងកន្លងមកថា សម្បុកត្រចៀកកាំដែលប្រមូលថ្មីៗ អាចមានតម្លៃចាប់ពី ៧០០-៩០០ដុល្លារ ក្នុងមួយគីឡូក្រាម និងសម្បុកត្រចៀកកាំ ដែលអាចបរិភោគបាន មានតម្លៃចាប់ពី ១ ៥០០-២ ០០០ដុល្លារ ក្នុងមួយគីឡូក្រាម៕

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


