Connect with us

ព័ត៌មានជាតិ

យុទ្ធនាការ «ជីផាត ​គ្មាន​​​ប្លាស្ទិក​» ជំរុញ​ទាក់ទាញ​​ភ្ញៀវ​ទេសចរ តាមរយៈ​ភាព​ស្អាត​គ្មានសំណល់​ប្លាស្ទិក

បានផុស

នៅ

ដើម្បី​ចូលរួម​ជា​មួយ​ក្រសួង​បរិស្ថាន​​ដែល​បាន​រៀបចំ​យុទ្ធនាការជំរុញភាពស្អាត គ្មានសំរាម និង​ប្លាស្ទិក​នៅទូទាំង​ប្រទេស សហគមន៍អេកូទេសចរណ៍​​ជីផាត​ ដោយ​មាន​ការ​គាំទ្រ​ពី​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ​ នឹង​បើក​យុទ្ធនាការ​ «ជីផាត​គ្មាន​​ប្លាស្ទិក» ដើម្បី​ជំរុញ​ការ​គ្រប់គ្រង​និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​សំណល់​ប្លាស្ទិក ដែលនាំដល់​ការ​បំពុលដល់បរិស្ថាន។

តាមរយៈ​សន្និសីទ​កាសែត​កាលពី​ម្សិលមិញ​នេះ កញ្ញា ស៊ូវណ្ណា ហ្គោនឡែត ស្ថាបនិក​ និង​ជា​នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃបាន​គូស​បញ្ជាក់​ថា ជីផាត​ជា​ឃុំ​មួយនៅ​​ដាច់​ស្រយាល​នៅ​ក្នុង​ស្រុក​ថ្ម​បាំង​ខេត្ត​កោះកុង ដែល​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​បាន​ផ្តល់​ការ​គាំទ្រ​យ៉ាង​ច្រើនសម្រាប់​ការ​ចូលរួម​អភិវឌ្ឍ​សហគមន៍ ខណៈ​តំបន់​នេះ​ក៏​ជា​គោលដៅ​អេកូ​ទេសចរណ៍​ដ៏​ទាក់ទាញ​នៅ​តំបន់​ឧទ្យាន​ជួរ​ភ្នំក្រវាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា​ថា ការ​ជ្រើសរើស​ឃុំ​ជីផាត ជា​គោលដៅ​ដើម្បី​ធ្វើ​យុទ្ធនាការ​ក្រោម​ឈ្មោះ​ថា «ជីផាត​គ្មាន​​ប្លាស្ទិក» ដោយសារ​មើល​ឃើញ​កន្លង​ទៅ​នេះ​មាន​ការ​បំពុល​តាម​រយៈ​ការ​ចោល​សំណល់​ប្លាស្ទិក​រាយប៉ាយដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន រួម​ទាំង​រំខាន​អារម្មណ៍​ដល់​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត។

យុទ្ធនាការ​ជីផាត​គ្មាន​ប្លាស្ទិក​ នឹង​បើក​យុទ្ធនា​ការ​សម្អាត​សំណង់​ប្លាស្ទិក​ចាប់​ពី​ថ្ងៃ ២៨ មេសា​​នេះ ដែល​យុទ្ធនា​នេះ​នឹង​មាន​ការ​ចូលរួម​ពី​អាជ្ញាធរ​ពាក់ព័ន្ធ រួមទាំង​សិស្សានុសិស្ស​ក៏​ដូចជា​សហគមន៍​ក្នុង​មូលដ្ឋាន​។ យុទ្ធនាការ​ជីផាត​គ្មាន​​ប្លាស្ទិក​ នឹង​បើក​យុទ្ធនាការ​កើប​សម្អាត​សំណល់​ប្លាស្ទិក​ដែល​ចោល​រាយប៉ាយ​ឲ្យ​អស់​ពី​សហគមន៍ ដើម្បី​លើកកម្ពស់សោភ័ណភាព បរិស្ថាន និង​ភាពស្អាត​ឡើង​វិញ។

បើតាមកញ្ញា ស៊ូវណ្ណា ហ្គោនឡែត សំណល់​ប្លាស្ទិក​ជា​បញ្ហា​រួម​ទាំង​អស់​គ្នា​មិន​ថា​សម្រាប់​តែ​សហគមន៍​ជីផាត​ ក៏​ដូចជា​ពិភពលោក​ទាំង​មូល។ តាម​រយៈ​យុទ្ធនាការ «ជីផាត​គ្មាន​​ប្លាស្ទិក​» ជា​ផ្នែក​មួយ​នៃ​សារ​អប់រំពី​ផល​ប៉ះពាល់​នៃ​សំណល់​ប្លាស្ទិក​ចំពោះ​បរិស្ថាន និង​​ជំរុញ​ដល់​ពលរដ្ឋ​ភ្ញាក់​រលឹក និង​កែប្រែ​ទម្លាប់​នៃ​ការ​ចោល​សំណល់ប្លាស្ទិក ដោយ​ត្រូវ​ទុក​ដាក់​ឲ្យបានត្រឹមត្រូវ​​ដើម្បី​លើក​កម្ពស់​គុណភាព​បរិស្ថាន​ក្នុង​សហគមន៍​ឲ្យបានល្អប្រសើរ​៕

បន្ត​ចុចអាន៖ ត្រួសៗ​ស្វែងយល់​ពី​ភូមិសាស្រ្ត​ឃុំ​ជីផាត ​តំបន់អេកូទេសចរណ៍​ល្បី​បំផុត​ បន្ទាប់ពីអារ៉ែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២១ ម៉ោង មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

សន្តិសុខសង្គម១៩ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកម៉ាស៊ីនត្រជាក់នៅខណ្ឌច្បារអំពៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ប៉ូឡូញ ចល័តយន្តហោះចម្បាំងយ៉ាងបន្ទាន់បំផុត ក្រោយរុស្ស៊ី វាយអ៊ុយក្រែន កៀកព្រំដែនខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រុស្ស៊ីគំរាមម្តងទៀត! សង្គ្រាមលោកលើកទី៣ អាចផ្ទុះ បើណាតូ ហ៊ានបញ្ជូនទ័ពទៅ អ៊ុយក្រែន

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៤ ម៉ោង មុន

បង្រ្កាបទីតាំងហាងយីហោ ត្នោត ផ្អែម ឃាត់ខ្លួនមនុស្សប្រុសស្រីច្រើននាក់ពាក់ព័ន្ធការបង្កប់សេវាកម្មផ្លូវភេទ

Sokha Hotels

ព័ត៌មានពេញនិយម