ព័ត៌មានជាតិ
កសិករក្នុងឃុំទួលសូភី ងាកមកដាំដុះបន្លែភ្លៅកង្កែប ដើម្បីបង្កើនប្រាក់ចំណូលគ្រួសារ
បន្លែភ្លៅកង្កែបប្រើពេលតែជាង៣ខែប៉ុណ្ណោះ កសិករអាចប្រមូលផលបានបណ្តើរៗ ហើយ។ ប្រជាកសិករចំនួន៣គ្រួសារ ស្ថិតក្នុងភូមិថ្មដាកើត ឃុំទួលសូភី ស្រុកអូររាំងឪ ខេត្តត្បូឃ្មុំ បានជ្រើសរើសយកការដាំដុះបន្លែភ្លៅកង្កែបដើម្បីរកប្រាក់ចំណូលមកផ្គត់ផ្គង់គ្រួសារបន្ថែមទៀតបន្ទាប់ពីការងារស្រែចំការ។ ដោយមានអំណោយផលពីកត្តាភូមិសាស្ត្រ ដីខ្មៅ ដង្ហើមទឹករាក់ផងដែរនោះ កសិករប្រមូលផលបន្លែភ្លៅកង្កែបលក់ទៅកាន់ទីផ្សារជាង១តោនក្នុង១ខែៗ ។

លោក ឡាំ សុខណៃ អាយុ៤៣ឆ្នាំ ជាកសិកររស់នៅភូមិ ឃុំខាងលើបានជ្រើសរើសយកមុខរបរដាំដុះបន្លែភ្លៅកង្កែប បានបញ្ជាក់ឲ្យដឹងថា គាត់បានដាំបន្លែភ្លៅកង្កែបរយៈពេល៣ឆ្នាំមកហើយ មួយឆ្នាំដំបូង ដាំដុះតាមបែបធម្មជាតិ ខ្វះបទពិសោធន៍សព្វបែបយ៉ាង លទ្ធផលមិនបានបន្លែលក់ទេ ដោយក្នុងស្រែបន្លែ ធ្វើដីមិនត្រូវ ស្ទូងមិនបានល្អ តម្កល់ទឹកជ្រៅលិចបន្លែ បណ្តាលឲ្យរលួយខូចកើតក្រាស៉ីបន្លែ ចៃ ដង្កូវ និងក្តាមស៉ីបំផ្លាញអស់ទាំងស្រែៗ តែម្តង។ គ្រួសារកើតវិបត្តិសេដ្ឋកិច្ច ស្ទើរដាច់បាយដុំៗ តែជីវិតកសិករពឹងលើការងារកសិកម្ម លោកបានស្រាវជ្រាវអនុវត្តផ្ទាល់ជាមួយអាជីវករលក់ជី សួរនាំសាកល្បងរហូតទទួលបានផលជោគជ័យលើការងារដាំដុះនេះ។

លោក សុខ ណៃ បានបញ្ជាក់បន្ថែមទៀតថា ពីភាពមិនច្បាស់លាស់ក្នុងការដាំដុះ ទៅជាកសិករជំនាញក្នុងការដាំដុះបន្លែភ្លៅកង្កែប អាចប្រមូលផលលក់ជូនទីផ្សារក្នុង១ថ្ងៃៗ មិនក្រោម៤០គីឡូក្រាមនោះទេ ក្នុង១គីឡូក្រាមតម្លៃ២៥០០រៀល មានម៉ូយចុះទិញដល់ផ្ទះតែម្តង។ សព្វថ្ងៃគាត់បង្កើតស្រែដាំបន្លែភ្លៅកង្កែបជាង១០ស្រែ មានដំបូលគ្របគ្រប់ស្រែ ហើយប្រមូលផលវិលជារាល់ថ្ងៃ។ ផលបន្លែនេះអាចដោះស្រាយជីវភាពគ្រួសារបាន ហើយគាត់គ្រោងនឹងពង្រីកដីស្រែបន្ថែមទៀតដើម្បីតម្រូវការទីផ្សារ ព្រោះបន្លែភ្លៅកង្កែបមានរសជាតិប្រហើរឈ្ងុយឆ្ងាញ់ ប្រជាពលរដ្ឋចូលចិត្តហូបណាស់ ដូចជាធ្វើអន្លក់ទឹកគ្រឿង បន្លែនំបញ្ចុក បាញ់ឆែវ ស៊ុប ។ល។ ពិសេសទៀត គេអាចយកវាធ្វើជាឱសថព្យាបាលរោគបានទៀតផងដែរ។ នៅក្នុងភូមិមានកសិករចំនួន៣គ្រួសារ ដែលបានដាំបន្លែភ្លៅកង្កែបនេះ លើផ្ទៃដីជាង១ហិកតា អាចផលិតបន្លែលក់ទៅកាន់ទីផ្សារមិនក្រោម៦០សិបគីឡូក្រាមជារៀងរាល់ថ្ងៃ៕
អត្ថបទ៖ សាន វិឡែម





-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


