Connect with us

ព័ត៌មានជាតិ

មេច្រកទ្វារព្រំដែនអន្តរជាតិចំនួន២ នៅស្រុកស្នួល ត្រូវបានប្រកាសផ្លាស់ប្តូរ

បានផុស

នៅ

ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងស្រែ និងទីស្នាក់ការត្រួតពិនិត្យច្រកទ្វារទ្វេភាគីជ័យឃ្លាំង នៅក្នុងស្រុកស្នួល ខេត្តក្រចេះ ត្រូវបានប្រកាសតែងតាំងមុខតំណែងប្រធានថ្មី ជំនួសអ្នកចាស់ដែលចូលនិវត្តន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លាង មេងគីម ប្រធានអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តក្រចេះ ត្រូវបានប្រកាសតែងតាំងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ជំនួសលោក ម៉ុត មេងហ៊ាង ដែលចូលនិវត្តន៍។ ចំណែកលោក ម៉េត ឡៃហេង ប្រធានការិយាល័យសេដ្ឋកិច្ឋ និងសង្គមកិច្ចនៃរដ្ឋបាលខេត្តក្រចេះ ត្រូវបានប្រកាសតែងតាំងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទ្វេភាគីជ័យឃ្លាំង។

ការប្រកាសតែងតាំងមុខតំណែងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារច្រកទ្វារព្រំដែនអន្តរជាតិទាំង២នេះ ធ្វើឡើងក្រោមអធិបតីភាពលោក វ៉ា ថន អភិបាលខេត្តក្រចេះ នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅរដ្ឋបាលស្រុកស្នួល។

លោក វ៉ា ថន អភិបាលខេត្ត បានណែនាំ និងជំរុញបន្ថែមដើម្បីឱ្យការបំពេញតួនាទី និងភារកិច្ចនៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ និងច្រកទ្វារព្រំដែនទ្វេភាគីជ័យឃ្លាំង ត្រូវបន្តការដឹកនាំ និងគ្រប់គ្រងច្រកទ្វារព្រំដែនដោយអនុវត្តទៅតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា និងត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង ជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ និងមន្រ្តីក្រោមឱវាទ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធឱ្យបានល្អប្រសើរ។ ត្រូវបន្តពង្រឹងរបៀបរបបធ្វើការ ការបែងចែកតួនាទី ភារកិច្ចឱ្យបានច្បាស់លាស់ និងខិតខំសិក្សាស្វែងយល់ពីច្បាប់ លិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដើម្បីបណ្ដុះបណ្ដាលអភិវឌ្ឍសមត្ថភាពខ្លួនឯង ហើយអនុវត្តឱ្យបានម៉ត់ចត់រាល់ការត្រួតពិនិត្យលើលិខិតស្នាម និងឯកសារអ្នកធ្វើដំណើរឆ្លងកាត់ព្រំដែន។ បន្តថែរក្សាស្នាដៃ និងសមិទ្ធផលនានាដែលមានកន្លងមក ព្រមទាំងបន្តខិតខំកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីផលប្រយោជន៍អង្គភាព។ ត្រូវមានទំនាក់ទំនងកិច្ចសហការជាមួយអង្គភាពនានា ដែលបានឈរជើងនៅច្រកទ្វារព្រំដែន ក៏ដូចជាសមត្ថកិច្ចនៃប្រទេសវៀតណាមមានព្រំដែនជាប់គ្នា ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិឆ្លងកាត់ព្រំដែន និងការធ្វើពាណិជ្ជកម្មទៅវិញទៅមកព្រមទាំងការដោះដូរផលិតផលរបស់ប្រជាជននៅតាមតំបន់ព្រំដែនឱ្យបានល្អប្រសើរ និងឆាប់រហ័ស។ ត្រូវបន្តយកចិត្តដាក់ចំពោះការងារត្រួតពិនិត្យនូវរាល់បទល្មើសនានាតាមព្រំដែន និងបទល្មើសឆ្លងដែនខុសច្បាប់ ដោយត្រូវពង្រឹងលើការការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋនៅតាមបណ្ដោយព្រំដែនឱ្យបានល្អប្រសើរ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម