ព័ត៌មានជាតិ
គិតត្រឹមឆ្នាំ២០២៥ រដ្ឋាករទឹកស្វយ័តសៀមរាប ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋបាន ២៣ឃុំ/សង្កាត់
គិតចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០២៥ នេះ រដ្ឋាករទឹកស្វយ័តសៀមរាប បានធ្វើការពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋបានចំនួន ២៣ឃុំ/សង្កាត់ ក្នុងក្រុងស្រុកចំនួន៤ ក្នុងនោះសម្រាប់ក្រុងសៀមរាប និងក្រុងរុនតាឯកតេជោសែន មានចំនួន ១៤សង្កាត់ និងស្រុកប្រាសាទបាគង និងស្រុកអង្គរធំ មាន៩ឃុំ ជាមួយនឹងបណ្ដាញចែកចាយប្រវែងជាង ៩០០គីឡូម៉ែត្រ ខណៈក្នុង១ថ្ងៃ ប្រជាពលរដ្ឋប្រើប្រាស់ទឹកអស់ប្រមាណជាង ៣ម៉ឺនម៉ែត្រគូប។

បើតាម លោក យ៉ៃ មុន្នីរ័ត្ន អគ្គនាយករងរដ្ឋាករទឹកស្វយ័តសៀមរាប បានឱ្យដឹងនៅថ្ងៃទី៧ ខែឧសភា នេះថា ការងារអាទិភាពទី១ របស់រដ្ឋករទឹកស្វយ័តសៀមរាប គឺពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតនៅទីប្រជុំជនជាមុនសិន បន្ទាប់មកទើបពង្រីកវិសាលភាពទៅតាមជាយក្រុង។ បច្ចុប្បន្នក្រុមការងារកំពុងតបណ្ដាញមេនាំទឹកស្អាតចេញពីក្រុងសៀមរាប ទៅដល់ឃុំរលួស ស្រុកប្រាសាទបាគង មានប្រវែង ២០គីឡូម៉ែត្រ ដែលជាឥណទានសល់ពីគម្រោងចាយកា (JICA) ប្រើរយៈពេលអនុវត្តន៍ ១៦ខែ បញ្ចប់នៅឧសភា ឆ្នាំ២០២៦។
លោក យ៉ៃ មុន្នីរ័ត្ន បានឱ្យដឹងទៀតថា ដើម្បីឆ្លើយតបយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ធ្វើយ៉ាងណាឆ្នាំ២០៣០ គឺផ្គត់ផ្គង់ទឹកស្អាតជួនប្រជាពលរដ្ឋឱ្យ១០០% បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តសៀមរាប បានទទួលទទួលឥណទានពីរដ្ឋាភិបាលនៅឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ ពង្រីងផ្ទៃសេវាប្រវែង ៤០០គីឡូម៉ែត្រ បន្ថែមទៀត និងឆ្នាំ២០២៧ ដល់ឆ្នាំ២០២៩ ទទួលឥណទានពី ROD តាមរយៈឥណទានទាំងនេះ នឹងធ្វើឱ្យខេត្តសៀមរាប មានទឹកស្អាតគ្រប់គ្រាន់តាមយុទ្ធសាស្រ្តដែលបានដាក់ចេញ។

សូមជម្រាបថា បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តសៀមរាប មានរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំនួន៣ គឺរោងចក្រប្រព្រឹត្តកម្មទឹកស្អាតទឹកវិលយកទឹកក្រោមដី, រោងចក្រប្រព្រឹត្តកម្មទឹកស្អាតយកទឹកពីបារាយណ៍ និងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតជ្រាវ យកទឹកពីបឹងទន្លេសាប ដោយក្នុង ១ថ្ងៃ អាចផ្គត់ផ្គង់ទឹកស្អាតបានប្រមាណជាង ៩ម៉ឺនម៉ែត្រគូប៕
ដោយ៖ គឿន វេត




-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


