ព័ត៌មានជាតិ
បញ្ជូនជនជាតិចិន វៀតណាម ក្លែងបន្លំជាគ្រូពេទ្យចុះយកសំណាកជំរិតប្រាក់ ទៅតុលាការ
ជនជាតិចិន និងវៀតណាមប្រុសស្រីចំនួន ១៤ នាក់ ដែលបានក្លែងបន្លំជាគ្រូពេទ្យចុះយកសំណាក ត្រូវបានបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២១នេះ។ ករណីចាប់ជំរិតដោយជនសង្ស័យមួយក្រុមប្រើល្បិចនិងស្លៀកសំលៀកបំពាក់ជាគ្រូពេទ្យចុះយកសំណាកជំងឺកូវីដ១៩ កាលពីម៉ោង ៦ ល្ងាចថ្ងៃទី ២០ ខែមីនា។

ជនសង្ស័យមានគ្នា ១៤ នាក់ បានធ្វើសកម្មភាពចូលចាប់បុរសជនរងគ្រោះ ឈ្មោះ HUANG WENG XUAN ជនជាតិចិន នៅក្នុងសណ្ធាគារ ដឺព្រីនស៍ ស្ថិតនៅផ្លូវលេខ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយប្រើល្បិចថា នាំយកទៅធ្វើចត្តាទ្បីស័ក ហើយជនសង្ស័យបាននាំជនរងគ្រោះទៅបង្ខាំងទុកនៅសណ្ធាគារ SKAYLINE ស្ថិតនៅ ផ្លូវ១៣៤ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយជំរិតទារប្រាក់ចំនួន៣ម៉ឺនដុល្លារអាមេរិក ជាថ្នូរនិងការដោះលែង។

រហូតដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ទើបក្រុមជនសង្ស័យបានដោះលែងជនរងគ្រោះ ក្រោយពីជំរិតទារប្រាក់បានសម្រេច។
ក្រោយពីក្រុមជនសង្ស័យជំរិតទារប្រាក់បានសម្រេចហើយនោះ ជនរងគ្រោះ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត រហូតកំណត់អត្តសញ្ញាណ ទើបកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន១៤នាក់ ក្នុងនោះមានជនជាតិចិន៧នាក់ និងជនជាតិវៀតណាម៧នាក់ នៅចំណុចសណ្ឋាគារ ប៉ូស៊ីកាណូប៊ូទិក ផ្លូវ១៤៤ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


