ព័ត៌មានជាតិ
សិក្ខាកាមយោធាកម្ពុជាម្នាក់ទៀត បានបញ្ចប់ការសិក្សាវគ្គនាយទាហានជើងទឹក នៅអូស្ត្រាលី
នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ សិក្ខាកាមយោធាកម្ពុជាម្នាក់ទៀតហើយ បានទទួលសញ្ញាបត្របញ្ចប់ការសិក្សាវគ្គនាយទាហានជើងទឹក នៃមហាវិទ្យាល័យកងទ័ពជើងទឹក ប្រទេសអូស្ត្រាលី។

តាមការបញ្ជាក់របស់កងទ័ពជើងទឹក លោកអនុនាវីត្រី កែវ ចាន់ប៊ីលី ជាសិក្ខាកាមទី២ តំណាងឱ្យកងទ័ពជើងទឹកកម្ពុជា បន្ទាប់ពីអនុនាវីទោ ទៀ សុធីរដ្ឋា ដែលបានទទួលសញ្ញាបត្របញ្ចប់ការសិក្សាវគ្គនាយទាហានចូលថ្មី នៃមហាវិទ្យាល័យកងទ័ពជើងទឹកអូស្ត្រាលី នៅ HMAS Creswell Jervis Bay NSW ប្រទេសអូស្ត្រាលី។ បន្ទាប់ពីបញ្ចប់វគ្គនាយទាហានចូលថ្មីនេះ លោកអនុនាវីត្រី កែវ ចាន់ប៊ីលី នឹងបន្តចូលសិក្សាវគ្គនាយទាហានប្រយុទ្ធលម្ហសមុទ្រ និងការអនុវត្តផ្ទាល់លើនាវា(Maritime warfare officer course) នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ នៅ HMAS Waston, Waston Bay, NSW ប្រទេសអូស្ត្រាលី។

លោកស្រីឧត្តមនាវីត្រី ទៀ លក្ខិណា ប្រធានក្រុមការងារយេនឌ័រកងទ័ពជើងទឹក ដែលជាម្តាយរបស់លោកអនុនាវីត្រី កែវ ចាន់ប៊ីលី បានសម្ដែងក្ដីសប្បាយរីករាយ តាមរយៈសំណេររៀបរាប់បែបនេះថា៖ «ថ្ងៃនេះបានមកជួបកូនប្រុសម្ដាយហើយ មានសេចក្ដីសុខបំផុត ពេលបានមកដល់ ជូនពរកូនប្រុសបានទទួលសញ្ញាប័ត្របញ្ចប់ការសិក្សាវគ្គនាយទាហានកងទ័ពជើងទឹកអូស្រ្តាលី នៅមហាវិឡាល័យកងទ័ពជើងទឹកអូស្រ្តាលី HMAS Creswell»៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៥ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


