ព័ត៌មានអន្ដរជាតិ
ក្រសួងសង្គ្រាមអាមេរិកបណ្តេញមេទ័ពជើងទឹកពីដំណែងភ្លាមៗ ខណៈសង្គ្រាមអ៊ីរ៉ង់មិនទាន់ចប់
មេបញ្ជាការកងទ័ពជើងទឹក លោក John Phelan ត្រូវបានបណ្តេញចេញពីរដ្ឋបាល លោក ដូណាល់ ត្រាំ ភ្លាមៗ ក្រោយមានសេចក្តីរាយការណ៍ពីភាពមិនចុះសម្រុងគ្នាក្នុងប្រតិបត្តិការសង្គ្រាមនៅអ៊ីរ៉ងចាប់ផ្តើមនៅចុងខែកុម្ភៈ ហើយវាជាការផ្លាស់ប្តូរថ្នាក់ដឹកនាំក្នុងវិស័យការពារជាតិអាមេរិកដ៏សំខាន់លើកទីពីរ។
មន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់ប្រាប់សារព័ត៌មាន The Independent ល្ងាចថ្ងៃពុធថា៖ « លោក ប្រធានាធិបតី ត្រាំ និង លោក រដ្ឋមន្ត្រីសង្គ្រាមអាមេរិក លោក Pete Hegseth យល់ស្រប ជ្រើសយកថ្នាក់ដឹកនាំថ្មីជាមេបញ្ជាការកងទ័ពជើងទឹក។ រដ្ឋមន្ត្រី Hegseth បានជូនដំណឹងដល់លោក John Phelan អំពីព័ត៌មាននេះ មុនពេលផ្សព្វផ្សាយរឿងនេះជាសាធារណៈ»។

នៅថ្ងៃពុធ ដដែល អ្នកនាំពាក្យក្រសួងការពារជាតិ លោក Sean Parnell សរសេរនៅលើបណ្តាញសង្គម X ថា៖ « លោក Phelan នឹងចាកចេញចូលជាធរមានភ្លាមៗ»។ ដោយលោកមិនបានផ្តល់ការពន្យល់សម្រាប់ការចាកចេញនោះទេ។
លោក Sean Parnell បន្ថែមថា៖ « យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោករដ្ឋមន្ត្រី Phelan ចំពោះការបម្រើការងារក្នុងក្រសួង និងកងទ័ពជើងទឹកសហរដ្ឋអាមេរិក។ យើងសូមជូនពរលោកមានសំណាងល្អក្នុងកិច្ចខិតខំប្រឹងប្រែងនាពេលអនាគត»។
របាយការណ៍ជាច្រើនបង្ហាញថា លោក Phelan ជាអតីតអ្នកហិរញ្ញវត្ថុ និងជាអ្នកបរិច្ចាគដ៏លេចធ្លោសម្រាប់យុទ្ធនាការរបស់រដ្ឋបាល លោក ត្រាំ ត្រូវបានបណ្តេញចេញ ខណៈភាពតានតឹងកាន់តែកើនឡើងរវាងលោកនិងមន្ត្រីជាន់ខ្ពស់របស់មន្ទីរបញ្ចកោណ។
ប្រភពមួយប្រាប់សារព័ត៌មាន Axios ថា៖ « លោក Phelan មិនយល់ ថាគាត់មិនមែនជាចៅហ្វាយនោះទេ។ ការងាររបស់គាត់គឺធ្វើតាមបញ្ជាដែលផ្តល់ឱ្យ តែគាត់មិនធ្វើតាមបញ្ជាដែលគិតថាគួរតែធ្វើនោះទេ។ គាត់មិនចុះសម្រុងជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pete Hegseth »។
យ៉ាងណាជុំវិញពីបញ្ហានេះ អ្នកអត្ថាធិប្បាយមួយចំនួននៅលើបណ្តាញសង្គមចង្អុលបង្ហាញថា ការចាកចេញរបស់លោក Phelan កើតឡើងនៅពេលវេលាដ៏គ្រោះថ្នាក់មួយ។
លោក Dan Pfeiffer អតីតទីប្រឹក្សាជាន់ខ្ពស់រដ្ឋបាល លោក Obama សរសេរនៅលើបណ្តាញសង្គម X ថា៖ « ពេលវេលានេះចម្លែក សម្រាប់រដ្ឋមន្ត្រីកងទ័ពជើងទឹកចាកចេញ»។
ចំណែក លោកស្រី Sarah Longwell ទីប្រឹក្សានយោបាយម្នាក់ និយាយថា៖ « យើងកំពុងស្ថិតនៅចំកណ្តាលនៃការប្រឈមមុខដាក់គ្នារវាងកងទ័ពជើងទឹកជាមួយប្រទេសដែលយើងគំរាមកំហែងបំផ្លាញ! ដូច្នេះវាហាក់ដូចជាពេលវេលាចម្លែកសម្រាប់រដ្ឋមន្ត្រីកងទ័ពជើងទឹកចាកចេញភ្លាមៗ»៕
ប្រែសម្រួល៖ ណឺ មិនា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


