ព័ត៌មានជាតិ
ផលនេសាទក្នុងខេត្តកំពត នៅឆមាសទី១ឆ្នាំ២០២៥ កើនឡើង៥ ភាគរយ
នៅក្នុងឆមាសទី១ ឆ្នាំ២០២៥ ខេត្តកំពតប្រមូលផលនេសាទបានជាង១ម៉ឺនតោន កើនឡើងប្រមាណ៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទីតាំងភូមិសាស្ត្រខេត្តកំពត អំណោយផលលើការងារជលផល គឺមានទាំងនេសាទសមុទ្រ និងនេសាទទឹកសាប ដែលធ្វើនៅតាមវាលស្រែ វាលទំនាប បឹង ត្រពាំង អូរ ប្រឡាយ និងអាងទឹកសាធារណៈជាដើម។ នេះជាការបញ្ជាក់ពីលោក ស សូរិន នាយខណ្ខរដ្ឋបាលជលផលខេត្តកំពត កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ។

លោកនាយខណ្ឌជលផលបានបន្តថា ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសក្រោមការណែនាំចង្អុលបង្ហាញរបស់លោកអភិបាលខេត្ត ធ្វើឲ្យផលនេសាទរក្សាបាននូវកំណើន និងនិរន្តរភាព។ ជាក់ស្តែងនៅឆ្នាំមាសទី១ ឆ្នាំ២០២៥នេះ ខេត្តប្រមូលផលនេសាទបាន ១០២០៥តោន ក្នុងនោះផលនេសាទទឹកសាបចំនួន១៩៤៦ តោន និងផលនេសាទសមុទ្រចំនួន ៨២៥៩ តោន។

លោកបានបញ្ជាក់បន្ថែមថា ដើម្បីរក្សាកំណើនផលនេសាទ នៅឆ្នាំបន្តបន្ទាប់ទៀត អាជ្ញាធរខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ អង្គការដៃគូ បានធ្វើកិច្ចការងារជាច្រើនជំរុញ និងលើកកម្ពស់ដល់សហគមន៍ ពិសេសប្រជានេសាទ តាមរយៈការងារអភិរក្ស ការអភិវឌ្ឍវារីវប្បកម្ម និងការបង្កើតការងារបន្ថែម។

ការនេសាទសមុទ្រប្រើ ទូក-កាណូតនេសាទ សរុបចំនួន១០៥៣គ្រឿង ដោយប្រើឧបករណ៍ អួនអូស លបក្តាម មងក្តាម មងត្រី មងបង្គា មងកេវ ធ្នាក់មឹកសំបកខ្យង ឈិបរុញដៃ ។ល។ តែប្រជានេសាទមួយចំនួននៅលួចប្រើឧបករណ៍ខុសច្បាប់នៅឡើយដែរ ពិសេសលបកន្ទុយកណ្តុរ នៅឆមាសទី១នេះ មន្ត្រីជលផលបានរឹបអូស និងបំផ្លាញលបកន្ទុយកណ្តុរ២០ករណីស្មើ៦០៤លប៕
អត្ថបទ៖ សឹង រ៉ាត់









-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១៨ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


