Connect with us

សន្តិសុខសង្គម

តំណាងអយ្យការសម្រេចចោទប្រកាន់សមត្ថកិច្ចពាក់ព័ន្ធខេត្តកំពត ៣២នាក់ និងអ្នកទទួលផលចោរកម្ម ៤នាក់ ចំនួន៣បទល្មើស

បានផុស

នៅ

យោងតាមការប្រកាសព័ត៌មានជាផ្លូវការរបស់លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត នាប្រលប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នេះបានឱ្យដឹងថា តំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញបានសម្រេចចោទប្រកាន់បុគ្គលពាក់ព័ន្ធសរុបចំនួន ៣៦នាក់ ក្នុងនោះមានមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធចំនួន ៣២នាក់ និងអ្នកទទួលផលចោរកម្មចំនួន ០៤នាក់ តាមរយៈដីកាបញ្ជូនរឿងឱ្យស៊ើបសួរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ក្រុមជនសង្ស័យទាំងអស់ត្រូវបានចោទប្រកាន់ចំនួន៣បទល្មើសរួមមាន៖
​បទផ្ដើមគំនិត និងសមគំនិតក្នុងបទលួចដោយមានស្ថានទម្ងន់ទោស បទលុបបំបាត់ភស្តុតាង និងបទទទួលផលចោរកម្ម។ បទល្មើសដែលមានចែងតាមបទបញ្ញត្តិ មាត្រា ២៩, មាត្រា ៣៥៣, មាត្រា ៣៥៧, មាត្រា ៣៩៩, មាត្រា ៤០០ និងមាត្រា ៥៣៣ នៃក្រមព្រហ្មទណ្ឌ។

សូមជម្រាបថា កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រកាសពីការចាប់ខ្លួនមន្ត្រីសមត្ថកិច្ចចំនួន៣២នាក់ ពាក់ព័ន្ធករណីចូលយកសម្ភារៈក្នុងទីតាំងបិតសៀលនៅក្នុងកាសុីណូព្រែកចាក​ ដែលបានបង្ក្រាបនាពេលកន្លងមកជាប់ពាក់ព័ន្ធបទល្មើសOnline Scam។

ក្រុមជនសង្ស័យត្រូវបាន កសាង និងផ្ទេរសំណុំរឿងបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែឧសភា ដើម្បីអនុវត្តនិតិវិធីច្បាប់៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម