ព័ត៌មានជាតិ
ផ្លែប័រមណ្ឌលគិរី ចាប់ផ្ដើមសម្បូរខ្លាំង តម្លៃក៏ធូ អាជីវករអំពាវនាវឲ្យមានការគាំទ្រកសិផលខ្មែរ
ចាប់តាំងចូលខែមិថុនាមក ផ្លែប័រស្រស់នៅខេត្តមណ្ឌលគិរីចាប់ផ្ដើមហុចផលបណ្ដើរៗ តាមចម្ការភូមិឋានរបស់កសិករប្រជាពលរដ្ឋ។ តែនៅដើមខែកក្កដានេះ ផ្លែប័រស្រស់ដែលមិនប្រើប្រាស់សារធាតុគីមីចាប់ផ្តើមសម្បូរខ្លាំងនៅលើទីផ្សារ ហើយ ខណៈកសិករចាប់ផ្ដើមប្រមូលផលព្រមគ្នាយកមកលក់ឲ្យអាជីវករលក់បន្ត។

អ្នកស្រី ម៉ៅ អាយុ៤១ឆ្នាំ ជាអាជីវករលក់ផ្លែឈើគ្រប់មុខនៅក្រុងសែនមនោរម្យបានប្រាប់ «កម្ពុជាថ្មី» ឲ្យដឹងនៅថ្ងៃទី៣ ខែកក្កដា ថា ផ្លែប័រប្រចាំតំបន់ភូមិភាគឦសានខេត្តមណ្ឌលគិរីចាប់ផ្ដើមឲ្យផលបណ្តើរៗចន្លោះពីដើមខែមិថុនាមកម្លេះ ហើយបច្ចុប្បន្នផ្លែប័រដែលសម្បូរមានពីរប្រភេទ គឺប្រភេទ ប័រមូលដែលជាផ្លែប័រប្រចាំខេត្តមណ្ឌលគិរីមុនគេបង្អស់ ឯមួយប្រភេទទៀត គឺកសិករនិយមដាំដុះគឺជាប្រភេទ ផ្លែប័រ០៣៤ដែលវាមានរាងវែង គ្រាប់ក៏មិនសូវធំ សាច់ល្មួតផ្អែមឆ្ងាញ់។ ហើយផ្លែប៊័រដែលអតិថិជន ឧស្សាហ៍កុម្ម៉ង់ ច្រើនទៅតាមបណ្ដាខេត្តនោះ គឺខេត្តកំពង់ចាម ខេត្តរតនគិរី ខេត្តសៀមរាបខេត្តបាត់ដំបងជាពិសេស គឺរាជធានីភ្នំពេញ។

អាជីវកររូបនេះបានបញ្ជាក់ថា តម្លៃប័រពីដើមរដូវមានតម្លៃចន្លោះពី៧០០០ ទៅ៨០០០រៀល រីឯពូជផ្លែប័រ០៣៤ដែលមានតម្លៃចន្លោះពី១០០០០ទៅ១២០០០រៀលឯណោះ។ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះផ្លែប័រដាំដុះដោយមិនមានប្រើប្រាស់សារជាតិគីមីក្នុងខេត្តមណ្ឌលគិរី សម្រាប់ប័រធម្មតាមានតម្លៃចន្លោះពី៤០០០ទៅ៥០០០រៀលប៉ុណ្ណោះ។

សម្រាប់ ផ្លែប័រសម្បូរជនលើទីផ្សារដែលកសិករប្រមូលផលព្រមគ្នានេះ ក្នុងនាមអាជីវករលក់ផ្លែឈើនៅក្រុងសែនមនោរម្យក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋក៏ដូចភ្ញៀវទេសចរដែលបានមកកម្សាន្តនៅក្នុងខេត្តមណ្ឌលគិរីមេត្តាជួយគាំទ្រផលិតផលស្រស់ខ្មែរដែលដាំដោយកសិករនៅក្នុងខេត្ត ដែលមិនបាននាំចូលពីប្រទេសខាងក្រៅមិនមានប្រើប្រាស់សារជាតិគីមី មិនធ្វើប៉ះពាល់ដល់សុខភាព ហើយអ្វីដែលពិសេសគឺតម្លៃធូថ្លៃអាចទទួលយកបានផងដែរ។

ទន្ទឹមនឹងនោះអាជីវករមួយរូបទៀតមានឈ្មោះ សោម ម៉ាឡា អាយុ៥៦ឆ្នាំមានទីលំនៅក្រុងសែនមនោរម្យក៏បានលើក ឡើងផងដែរថា បច្ចុប្បន្នគាត់ក៏មាន ផ្លែប័រក្នុងចម្ការផ្ទាល់ខ្លួនផងដែរហើយលើសពីនោះគាត់ក៏ទទួលទិញផ្លែប័រពីកសិករប្រជាពលរដ្ឋតាមចម្កាផ្សេងក្នុងខេត្តមណ្ឌលគិរីបន្តទៀតផង។ អ្នកស្រីបានបញ្ជាក់ផងដែរថា ផ្លែប័រក្នុងខេត្តមណ្ឌលគិរីចាប់ផ្ដើមសម្បូរ ស្ទើរគ្រប់ចម្ការរបស់កសិករក្នុងខេត្តមណ្ឌលគិរី ហើយក៏បានអំពាវនាវទៅដល់ភ្ញៀវទេសចរមេត្តាជួយគាំទ្រផ្លែឈើផលិតផលខ្មែរនៅខេត្តមណ្ឌលគិរីពិតប្រាកដ ទន្ទឹមនឹងនោះ គឺតម្លៃធូរតម្លៃសមរម្យ។

ជាមួយគ្នានេះ បើតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានបង្ហាញថា ដំណាំផ្លែប័រនៅទូទាំងខេត្តមណ្ឌលគិរីមានផ្ទៃដីសរុបចំនួន៣១២ហិកតា ស្មើនិង(១៨%) បរិមាណផល២.៨៧៧ តោន បើគិតក្នុងឆ្នាំ២០២៤៕
អត្ថបទ៖ រៀម សុខហេង

-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


