ព័ត៌មានជាតិ
ព្រឹកស្អែកនេះ ប្រកាសតែងតាំង អភិបាលខេត្តថ្មី និង ស្នងការនគរបាលថ្មីខេត្តមណ្ឌលគិរី
នៅវេលាម៉ោង ៨ និង ៣០ នាទី ព្រឹក ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៦ លោក គង់ គឹមនី និង លោកវរសេនីយ៍ឯក ជា ចិត្រា ត្រូវបានប្រកាសតែងតាំងរួមគ្នាជាអភិបាលខេត្តថ្មី និង ស្នងការនគរបាលថ្មីខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង លោក ស ថេត អគ្គស្នងការនគរបាលជាតិ ដែលប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី។


បើមិនអ្វីប្រែប្រួលនោះទេ នៅព្រឹកស្អែកនេះ ពិធីចូលកាន់តំណែងអភិបាលខេត្តថ្មី និង ស្នងការនគរបាលថ្មី នៅខេត្តមណ្ឌលគិរី គឺ លោក គង់ គឹមនី អតីតអភិបាលរងខេត្តក្រចេះ ត្រូវបានតែងតាំងជាអភិបាលខេត្តមណ្ឌលគិរី ជំនួស លោក ថង សាវុន ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

ដោយឡែកសម្រាប់ លោកវរសេនីយ៍ឯក ជា ចិត្រា នាយការិយាល័យស៊ើបអង្កេត និង អនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាស្នងការនគរបាលថ្មី ខេត្តមណ្ឌលគិរី ជំនួស លោកឧត្តមសេនីយ៍ទោ ឡោ សុខា៕
អត្ថបទ ៖ រៀម សុខហេង
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


