សន្តិសុខសង្គម
ជនបរទេសម្នាក់បើករថយន្តបុករបងថ្ម បណ្ដាលឱ្យរងរបួសធ្ងន់ សមត្ថកិច្ចរកឃើញគ្រឿញៀនជាច្រើនកញ្ចប់ក្នុងរថយន្ត
បុរសជនជាតិចិន បើករថយន្តបុករបងថ្មបណ្ដាលឲ្យរងរបួសធ្ងន់ ខណៈសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ រកឃើញគ្រឿញៀនជាច្រើនកញ្ចប់។

ដោយអនុវត្តនូវអនុសាសន៍ដឹកនាំដ៏ខ្ពង់ ខ្ពស់របស់ លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គ ស្នងការនគរបាលជាតិនិងមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី ក្នុងការបង្ការ បង្រ្កាបបទល្មើសគ្រឿងញៀន ក្នុងទូទាំងខេត្តមណ្ឌលគិរី, កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២៦ វេលាម៉ោង ១៦ និង១៣នាទី នៅត្រង់ចំណុចជើងភ្នំចាក់សំរាម ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែមនោរម្យ ខេត្តមណ្ឌលគិរី ដោយមានកាសម្របសម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី។


ក្រោយពីទទួលបានព័ត៌មានពីកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងសែនមនោមរម្យ បានរាយការណ៍អំពីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយជនជាតិចិន ១នាក់ បានបើករថយន្តបុករបងថ្មបណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងររួចមក ហើយនៅក្នុងរថយន្តនោះមាននូវគ្រឿងញៀនជាច្រើនកញ្ចប់ទៀតនោះកម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានចុះទៅដល់កន្លែងដែលកើតហេតុ និងបានធ្វើការឆែកឆេរនៅក្នុងរថយន្តក៏បានដករហូតនូវគ្រឿងញៀន ចំនួន ១៧កញ្ចប់ រួចក៏បានធ្វើកាបញ្ជូនខ្លួនជន សង្ស័យ ដែលជាជនជាតិចិននោះ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ក្រោមការយាមការពារពីសមត្ថកិច្ច។


ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចបានធ្វើកាឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់មានឈ្មោះ លីង ហ្វៃ ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិចិន បានធ្វើតេសរកសារធាតុញៀនមានលទ្ធផលវិជ្ជមាន (+)។ កម្លាំងសមត្ថកិច្ច បានធ្វើកាឆែកឆេរ និងចាប់យកសម្ភារ និងវត្ថុតាងមួយចំនួនជាគ្រឿងញៀន។
បច្ចុប្បន្នកម្លាំងជំនាញកំពុងរៀបចំឯកសារ ដើម្បីបញ្ជូជនសង្ស័យខាងលើ ទៅព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្របន្ត និងកំពុងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


