ព័ត៌មានជាតិ
មន្ទីរបរិស្ថានខេត្តក្រចេះ បើកយុទ្ធនាការ «ពន្លកបៃតង» ចែកកូនឈើនិងកូនត្នោតជាង ១៥០០០ដើម
មន្ទីរបរិស្ថានខេត្តក្រចេះ ប្រកាសចែកកូនឈើចំនួន ៥៥០០ដើម និងកូនត្នោត ១ម៉ឺនដើម ក្នុងយុទ្ធនាការ «ពន្លកបៃតង» ដើម្បីអនុវត្តយុទ្ធសាស្ត្រកម្ពុជាបៃតង និងសម្រេចគោលដៅជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០ ដែលក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការបណ្តុះគំនិត និងដើម្បីជំរុញការបណ្តុះកូនឈើនៅតាមថ្នាលរបស់មន្ទីរបរិស្ថានទូទាំងប្រទេស។ យុទ្ធនាការនេះ ត្រូវបានប្រកាសដាក់ចេញ កាលពីថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២៥ ចេញពីបរិវេណ វិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ហើយសាធារណជនអាចមកយកកូនឈើចាប់ពីការជូនដំណឹងនេះ។

លោក គា ប៊ូ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ មានប្រសាសន៍ថា យុទ្ធនាការបណ្តុះគំនិត «ពន្លកបៃតង» នឹងដើរតួយ៉ាងសំខាន់ក្នុងការបណ្តុះគំនិត បញ្ជ្រាបឥរិយាបថស្រលាញ់បរិស្ថានស្អាត ស្រលាញ់ដើមឈើបៃតង គាំទ្រដល់សកម្មភាពអនុវត្ត និងលើកស្ទួយការស្រលាញ់ថែរក្សាធនធាននៅកម្ពុជា។ លោកបញ្ជាក់ថា យុទ្ធនាការនេះឆ្លើយតបតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងនោះយុទ្ធសាស្ត្រទី២ “ភាពបៃតង” ផ្តោតលើអាទិភាពចំនួន៣គឺ ជំរុញការដាំដុះកូនឈើ ដើម្បីបង្កើនគម្របបៃតង ក្នុងនោះមានយុទ្ធនាការ “ពន្លកបៃតង” ចែកជូនកូនឈើជូនប្រជាពលរដ្ឋយកទៅដាំយ៉ាងតិច១លានដើមក្នុង១ឆ្នាំ ។


ជាមួយគ្នានេះ លោកបានអំពាវនាវដល់សាធារណជន មកទទួលយកកូនឈើនៅមន្ទីរបរិស្ថានខេត្តក្រចេះ ឱ្យទាន់ពេលវេលាសម្រាប់ដាំដុះក្នុងរដូវវស្សានេះ ដែលវាមិនត្រឹមតែបង្កើនភាពបៃតង និងបន្ស៊ាំការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែដើមឈើដែលបានដាំពេលនេះវានឹងក្លាយជាព្រៃឈើ និងកេរដំណែលធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ។
លើសពីនេះ ក៏ជាផ្នែកមួយធានាស្បៀងអាហារប្រចាំថ្ងៃ និងការអភិវឌ្ឍគោលដៅលំហែបៃតងដែលទាក់ទាញទេសចរ និង ផ្តល់ប្រយោជន៍ដល់ការអភិវឌ្ឍប្រទេសជាតិ តាមរយៈឥណទានកាបូន និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ របស់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន តាមរយៈការអភិវឌ្ឍគោលដៅលំហែបៃតង៕
អត្ថបទ ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


