Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម សម្រេចផ្អាកទីតាំងរមណីយដ្ឋានទេស​ចរណ៍ ២ សប្តាហ៍

បានផុស

នៅ

នៅមុនថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងចូលមកដល់នៅថ្ងៃទី ១៤ ដ៍ខ្លីខាងមុខនេះ រដ្ឋបាលខេត្តកំពង់ចាម បានសម្រេចផ្អាកទីតាំងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងកែច្នៃ និងសកម្មភាពអាជីវកម្មពេលរាត្រីរយៈពេល២​សប្តាហ៍ចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ២១ ខែមេសា នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។

ទីតាំងរមណីយដ្ឋានទេសចរណ៍ទាំងនោះ រួមមាន ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់ចល័ត ផ្សារទំនើប ទីសាធារណៈដែលមានសភាពអ៊ូរអរ និងមានមនុស្សជួបជុំក្នុងចំនួនច្រើនជាងដើម។

រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ការសម្រេចបែបនេះ គឺធ្វើឡើងដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ចូល​ក្នុងសហគមន៍ជាទ្រង់ទ្រាយធំ ម្យ៉ាងទៀតដោយសារស្ថានភាពនៃការឆ្លងរាលដាលក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅមិនទាន់មានភាពធូរស្រាលនៅឡើយ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម