ព័ត៌មានជាតិ
អាជ្ញាធរស្វាយរៀង ចុះអនុវត្តវិធានការរដ្ឋបាលបណ្តោះអាសន្ន ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩
អភិបាលរងខេត្តស្វាយរៀង លោក តូច ប៉ូលីវ៉ា និងលោក លឹម សៀងហេង អភិបាលក្រុងបាវិត បានចុះពិនិត្យ និងដឹកនាំកម្លាំង ចុះអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តក្រុងបាវិត ខេត្តស្វាយរៀង។

លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានឲ្យដឹងថា ការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រក្រុងបាវិតតាំងពីយប់ម៉ោងសូន្យថ្ងៃទី ៧ ខែមេសា ដល់ថ្ងៃទី ១៨ ខែមេសា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ផងដែរ គឺធ្វើ២៤ម៉ោងលើ២៤ម៉ោងលុះដល់ថ្ងៃបញ្ចប់ នៃចេញសេចក្តីប្រកាសជួនដំណឹងខាងលើ។

លោក លឹម សៀងហេង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងបើគ្មានការចាំបាច់សូមកុំចេញផ្ទះ ហើយរាល់ការធ្វើដំណើរត្រូវមានលិខិតស្នាមបញ្ជាក់ពី អង្គភាព ស្ថាប័ន ក្រុមហ៊ុន ឬ អាជ្ញាធរមូលដ្ឋាន។
ស្ថានភាពជំងឺកូវីដ-១៩ នៅខេត្តស្វាយរៀង មិនទាន់ថមថយនៅឡើយទេ គឺនៅតែមានអ្នកឆ្លងជំងឺនេះ ជាបន្តបន្ទាប់ អាជ្ញាធរបានដាក់មន្ទីរពេទ្យចំនួន៣ សម្រាប់ព្យាបាលជំងឺកូវីដ១៩ រួមមាន: មន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ មន្ទីពេទ្យសាមគ្គីរំដួល ស្រុករំដួល និងមន្ទីរពេទ្យនៅក្នុងតំបន់កាស៊ីណូម៉ុកបាយ ក្រុងបាវិត៕

អត្ថបទ៖ ភក្តី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


